no-alternative title

ក្រុមហ៊ុន Hyundai បានបើកដំណើរការនូវមជ្ឈមណ្ឌលសេវាកម្មជួសជុលថ្មី (សាខាសែនសុខ) អាចជួសជុលរថយន្តបាន 20 គ្រឿងក្នុងមួយថ្ងៃ

នៅថ្ងៃទី 3 ខែមិថុនានេះ ក្រុមហ៊ុន Hyundai បានបើកសម្ពោធ និងដាក់អោយដំណើរការនូវមជ្ឈមណ្ឌលផ្តល់សេវាកម្មជួសជុល Hyundai ថ្មី (សាខាសែនសុខ) ដែលមានអសយដ្ឋានស្ថិតនលើផ្លូវសម្តេច ជា ស៊ីម ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Hyundai Camko Motor មានមជ្ឈមណ្ឌលសេវាកម្មជួសជុល និង ថែទាំរថយន្តចំនួន 02 ហើយ ដែលមានបំរើសេវាកម្មផ្សេងៗគ្នា ដោយមជ្ឈមណ្ឌលសេវាកម្ម Hyundai Monivong គឺសម្រាប់សេវាកម្មរហ័សទាន់ចិត្ត ខណៈមជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok គឺសម្រាប់ផ្តល់ សេវាកម្មជួសជុលបែបធុនធ្ងន់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក Brian Ko ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Hyundai នៅកម្ពុជា បានបញ្ជាក់ថា មជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok ត្រូវបានបង្កើតឡើងនៅឆ្នាំ 2016 ហើយបន្ទាប់ពីប្រតិបត្តិការរយៈពេល 3 ឆ្នាំក្រុមហ៊ុន Hyundai Camko បានពង្រីកនិងកែលម្អ មជ្ឈមណ្ឌលសេវាកម្មជួសជុលរបស់ខ្លួនតាមស្តង់ដារសេវាកម្មសកលថ្មីរបស់ក្រុមហ៊ុន Hyundai-GDSI ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពរីកចម្រើនរបស់ក្រុមហ៊ុន Hyundai ដែលមានល្បឿនលឿន និង សំខាន់ជាងនេះទៅទៀត គឺការផ្តល់បទពិសោធន៍សេវាកម្មពិសេសបន្ថែមទៀតដល់អតិថិជនរបស់ក្រុមហ៊ុនHyundai   ទាំងអស់។

លោក Brian Ko បានបន្តថា នៅក្នុងមជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok នេះ មានដូចជា៖

1.សេវាជួសជុលដែលមានគុណភាព៖ មជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok មានផ្ទៃដីសរុបចំនួន 3,500 ម៉ែត្រការ៉េ ដែលមានរោងជាង និងឃ្លាំងស្តុក ដែលមានលទ្ធភាព អាចទទូលបម្រើសេវាកម្មជួសជុល និង ថែទាំរថយន្តរហូតដល់ 20 គ្រឿងក្នុងមួយថ្ងៃ រូមមានរថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ។ មជ្ឈមណ្ឌលសេវាកម្ម Hyundai Sen Sok បើកបម្រើជារៀងរាល់ថ្ងៃចាប់ពីម៉ោង 8:00 ព្រឹកដល់ 05:00 ល្ងាច សូម្បីថ្ងៃឈប់សម្រាកជាសាធារណៈក៏ដោយ។ នៅទីនេះ គឺបំពាក់ជាមួយគ្រឿងបរិក្ខារទំនើប ៗ ជាច្រើនដូចជា: Hyundai GDS Mobile  ម៉ាស៊ីនប៉ូលា និងលាងសម្អាត ឧបករណ៍ជួសជុលបំពាក់ជាមូយបច្ចេកវិទ្យាខ្ពស់ បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលដែលមានសមត្ថភាពនិងជំនាញពិតប្រាកដ ផ្តល់ជូនអតិថិជននូវសេវាកម្មជួសជុលដែលមានគុណភាពខ្ពស់និងលឿនបំផុត។

សេវាកម្មនៅទីនេះ លោកអ្នកអាចទទួលបានសេវាកម្មរហ័ស មិនត្រឹមតែមាន Mobile Service (រថយន្តជួសជុលចល័ត) ដែលផ្តល់សេវាកម្មដល់អតិថិជន នៅតាមបណ្តាខេត្តឆ្ងាយៗ លើសពីនេះ ទៀតចាប់ពីខែមិថុនា Hyundai Camko នឹងចាប់ផ្តើមសេវាកម្ម Motorbike Mobile (ម៉ូតូជួសជុលចល័ត) ដោយអ្នកបច្ចេកទេស ដែលមានបទ  ពិសោធន៏របស់ Hyundai នឹងមកជួសជុលរថយន្តរបស់អ្នកនៅក្នុងទីក្រុងយ៉ាងឆាប់តាមដែលអាចធ្វើទៅបានជាមួយនឹងការជួសជុល ដូចខាងជា:  ការផ្លាស់ប្តូរប្រេងជាមួយតំលៃសមរម្យ។

   2. ជាងដែលមានសមត្ថភាពនិងជំនាញពិតប្រាកដ៖ ជាមួយគ្នានេះ ក្រុមហ៊ុនមានជាងផ្ទាល់ខ្លួន ដែលទទួលបាននូវការវឹកហាត់ពីរោងចក្រ Hyundai ត្រឹមត្រូវពោពេញដោយ សមត្ថភាពនិងជំនាញពិតប្រាកដ។

3.គ្រឿងបន្លាស់សុទ្ធពីរោងចក្រ៖ ចំណុចសំខាន់មួយទៀតរបស់ក្រុមហ៊ុន Hyundai បានផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ពិសេស គឺការផ្លាស់ប្តូរជូននៅគ្រឿងបន្លាស់សុទ្ធពីរោងចក្រផ្តាច់់មុខនិងមានការធានាត្រឺមត្រូវពីរោងចក្រ។

យោងតាម លោក គីមឆាយ មានតូនាទី Service Manager របស់ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ពួកយើងបានសិក្សាពីតំលៃទីផ្សាររវាងគ្រឿងបន្លាស់ខាងក្រៅនិង គ្រឿងបន្លាស់របស់យើង គឺគ្រឿងបន្លាស់របស់ក្រុមហ៊ុនយើងពិតជាមាន   តំលៃល្អជាង ហើយ ថែមទាំងមានគុណភាពល្អជាងដែលគ្រឿងបន្លាស់ទាំងនោះយកមកពីប្រទេសកូរ៉េ។ លោកបន្ថែមថាប្រសិនអតិថិជនណាដែលចង់ទិញគ្រឿងបន្លាស់សុទ្ធពីរោងចក្រដែលមានគុណភាពនិងតំលៃសមរម្យ លោកអ្នកអាចមកទិញនៅ  មជ្ឍមណ្ឌលថែទាំរបស់ក្រុមហ៊ុនយើងខ្ញុំបាន។

4.ប្រូម៉ូសិនពិសេសសម្រាប់ខែមិថុនា៖ ការត្រួតពិនិត្យរថយន្តរបស់អ្នកទៀងទាត់គឺពិតជាសំខាន់ណាស់ដូច្នេះហើយទើបក្រុមហ៊ុន HYUNDAI បានផ្តល់ជូនប្រម៉ូសិនពិសេសសម្រាប់ខែមិថុនា ប្រសិនលោកអ្នកយករថយន្តរបស់អ្នកមកធ្វើការត្រួតពិនិត្យនៅមជ្ឍមណ្ឌលថែទាំរថយន្តនៅខាងសាខាសែនសុខ នោះលោកអ្នកនិងទទួលបានដូចជា: 30% ចំពោះការផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធ និង 50% ចំពោះសេវាកម្មប៉ូលារថយន្ត។ 

បន្ថែមពីនេះ លោកអ្នក និងទទួលបាននូវអារម្មណ៍ដ៏ល្អប្រសើរជាមួយ ទូរទស្សន៍ UHD TV, ការប្រើប្រាស់ Wifi ដែលមានល្បឿនយ៉ាងលឿន និង ការពិសារភេសជ្ជៈដ៏ត្រជាក់ដោយឥតគិតថ្លៃនៅក្នុងបន្ទប់រង់ចាំរបស់ក្រុមហ៊ុន Hyundai យើងខ្ញុំ។ និយាយរួមទៅ គឺមជ្ឍមណ្ឌលថែទាំរថយន្តសាខាសែនសុន គឺជាមជ្ឍមណ្ឌលមួយដែលល្អបំផុតនៅក្នុងតំបន់សែនសុខហើយ   មជ្ឍមណ្ឌលថែទាំយើងខ្ញុំសន្យារក្សានិងពង្រឺងសេវាកម្មថែទាំរថយន្ត ដើម្បីផ្តល់ជូនអតិថិជននៅសេចក្តីទុកចិត្តនិងតំលៃសមរម្យ។

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទខាងក្រោមដើម្បីធ្វើការកក់ទុកសេវាកម្មជុលជួលពីមជ្ឍមណ្ឌលសេវាកម្មនេះ តាមរយៈ Call Center: 023-900-605 / 097-755-8149

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន