no-alternative title

Hyundai Palisade ឆ្នាំ 2020 គឺជារថយន្ត SUV ជំនាន់ថ្មីមួយទៀត ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដឹកក្រុមគ្រួសាររបស់លោកអ្នក!

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Hyundai Santa Fe XL គឺជារថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Hyundai ដែលត្រូវបានក្រុមហ៊ុនលក់ដាច់បានច្រើនបំផុត។ ប៉ុន្តែសម្រាប់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េនេះ ក៏បោះជំហានសម្រាប់រថយន្តស៊េរីថ្មី Palisade របស់ខ្លួន ដើម្បីចូលប្រឡូកនៅក្នុងទីផ្សារ SUV បន្ថែមទៀត។ នៅក្នុងការបង្ហាញនៅក្នុងព្រឹត្តិការណ៍ Palisade ដែលជារថយន្ត Crossover ស៊េរីថ្មីរបស់ក្រុមហ៊ុន Hyundai នេះ គឺដើម្បីចេញមកធ្វើការប្រកួតប្រជែងជាមួយនឹងដៃគូ ដូចជារថយន្ត Ford Explorer, Honda Pilot, Nissan Pathfinder និង Toyota Highlander ដែលសព្វថ្ងៃនេះ កំពុងតែមានការកើនឡើងខ្លាំងក្លាមែនទែននៅលើទីផ្សារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចអ្វីដែលយើងបានឃើញនេះ យើងអាចមើលឃើញថា រថយន្តនេះ ពិតជាមានលក្ខណៈសម្បត្តិជាច្រើនដែលអាចបង្កើននូវទីផ្សារកាន់តែខ្ពស់សម្រាប់ក្រុមហ៊ុន Hyundai ជាក់ជាមិនខាន។ រថយន្តនេះ អាចផ្ទុកមនុស្សបានដល់ទៅ 8នាក់ដែលពិតជាមានទំហំធំមែនទែន។ រថយន្ត Palisade នេះ គឺមានវិមាត្រធំជាងរថយន្ត Santa Fe XL ហើយផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានទំហំជាងរថយន្តគូប្រកួតប្រជែងដែលមានវត្តមាននៅលើទីផ្សារនោះ។ ក្រុមហ៊ុនរថយន្ត Hyundai គឺផ្តោតសំខាន់ គឺមិនមែនត្រឹមតែការរចនាទៅលើផ្ទៃខាងក្នុងរបស់រថយន្តនេះនោះទេ ប៉ុន្តែវាក៏ផ្តល់នូវទំហំកាន់តែទូលាយក្នុងការប្រើប្រាស់ថែមទៀតផង។

រថយន្តនេះ គឺមានភ្ជាប់នូវអេក្រង់ផ្តល់ព័ត៌មានទំហំ 10.25 អ៊ីង infotainment screen និង 12.3 អ៊ីង Instrument Display រួមជាមួយនិង Head-Up Display សម្រាប់អ្នកបើកបរ , Apple CarPlay និងមានការតភ្ជាប់ Android Auto connectivity ថែមទៀតផង។ រថយន្តនេះ ក៏មានភ្ជាប់ជាមួយនឹង Wireless Phone Charger ប្រព័ន្ធសំឡេងកម្រិតខ្ពស់ High-Tech Audio System និងម៉ាស៊ីនត្រជាក់សម្រាប់អ្នកអង្គុយនៅខាងក្រោយថែមទៀតផង។ ក្នុងរថយន្តនេះ ក៏មានប្រើប្រាស់នូវប្រព័ន្ធសម្រាប់គ្រប់គ្រងទៅលើការសន្ទនានៅក្នុងរថយន្តនេះថែមទៀតផង។

រថយន្តនេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Driver-assistance និង Safety systems ជាស្តង់ដារថ្មីរបស់ខ្លួន ដែលក្រុមហ៊ុន Hyundai នេះ រំពឹងថា នឹងអាចជួយដល់ការបន្ថែមនូវកម្រិត five-star NHTSA និង IIHS Top Safety Pick + ថែមទៀត។ រថយន្តនេះប្រើប្រាស់នូវម៉ាស៊ីន 3.8-liter V6 engine ជាមួយនឹងចង្កឹះលេខ 8 វគ្គ មានកម្លាំងម៉ាស៊ីន 291 សេះ និងកម្លាំងរមួលដល់ទៅ 262 lb-ft ថែមទៀត។ ដូចនេះ វាពិតជាខ្លាំងក្លាមែនទែនបើធៀបជាមួយនឹងក្រុមហ៊ុនគូប្រកួតប្រជែងរបស់វា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន