no-alternative title

ស្ទើរមិនជឿ រថយន្តដែលប្រើប្រព័ន្ធទាំងនេះ អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរារណ៍បានច្រើនដល់ម្លឹង

នៅក្នុងទីក្រុងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ម៉ូតូដែលធ្វើចរាចរណ៍លើផ្លូវមានចនួនច្រើនជាងរថយន្ត ដោយសារវាមានរូបរាងតូច តំលៃថោក និងងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងទីក្រុង ដែលជារឿយៗ តែងតែមានការកកស្ទះចរាចរណ៍។ ជាការពិតណាស់ ម៉ូតូធ្វើឲ្យការបើកបរនៅលើផ្លូវមានភាពរងាយស្រួល ប៉ុន្តែវាក៏បានចូលរួមចំណែកយ៉ាងធំក្នុងការរីករាលដាលនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងផងដែរ។ គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតឡើងដោយការបើកបរគ្មានសណ្ដាប់ធ្នាប់ និងមិនគោរពច្បាប់ចរាចរណ៍។ ឧទាហរណ៍ដូចជានៅទីក្រុងភ្នំពេញ នៅពេលមានការកកស្ទះចរាចរណ៍ យើងតែងតែឃើញមានម៉ូតូជិះនៅលើចញ្ចើមផ្លូវ ឬជិះបញ្ច្រាស់ទិសក៏មាន បញ្ហានេះមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់អ្នកជិះម៉ូតូនោះទេ សម្បីតែអ្នកជិះរថយន្តក៏រងការប៉ះពាល់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញ សព្វថ្ងៃនេះ យើងសង្កេតឃើញថា មាននិន្នាការផ្សព្វផ្សាយ និងការអប់រំជាច្រើនជាច្រើនដែលទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងការពារនិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ជាដើម ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវការចំណាយពេលយូរដើម្បីដោះស្រាយ។ ដូច្នេះហើយសម្រាប់អ្នកជិះរថយន្តគួរជ្រើសរើសរថយន្តដែលមានបច្ចេកវិទ្យាឆ្លាតវៃដែលអាចជួយសម្រួល និងបង្កើនការប្រុងប្រយ័ត្ននៅពេលបើកបរ  ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗក្នុងស្ថានភាពផ្លូវដែលចង្អៀត ឬផ្លូវដែលមានម៉ូតូចរាចរណ៍ច្រើន ជាពិសេសគឺនៅក្នុងទីក្រុងភ្នំពេញតែម្ដង។ 

ខាងក្រោមនេះគឺជាបច្ចេកវិទ្យាមួយចំនួនដែលអ្នកគួរពិចារណាមុនទិញរថយន្តថ្មី៖

ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ជាប្រព័ន្ធមួយដែលផ្ដល់សញ្ញាដល់អ្នកបើកបរនៅពេលអ្នកបើករថយន្តចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យ។ ពេលនោះ ប្រសិនបើកាមេរ៉ាផ្នែកខាងមុខនៃរថយន្តចាប់បានសញ្ញារថយន្តដែលកំពុងបើកចេញពីគន្លងផ្លូវ នោះប្រព័ន្ធនេះនឹងផ្ដល់ដំណឹងជូនអ្នកបើកបរ ដោយផ្តល់ភាពរំញ័រទៅលើចង្កូតនៃរថយន្តដើម្បីឲ្យអ្នកបើកចូលគន្លងវិញ ជៀសវាងការប៉ះម៉ូតូឬរថយន្តដទៃដែលកំពុងធ្វើដំណើរ។

 

ប្រព័ន្ធសុវត្ថិភាពមួយទៀតគឺ ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Spot Information System) រួមជាមួយនឹង ប្រព័ន្ធប្រាប់ដំណឹងពេលមានរថយន្តពីខាងក្រោយរថយន្ត (Cross Traffic Alert) អាចបង្ហាញអ្នកបើកបរនៅពេលដែលមានរថយន្តមកពីផ្នែកខាងក្រោយដែលមើលមិនឃើញខណៈពេលដែលកំពុងបើកបរ ឬរៀបនឹងចូលចត។ ប្រព័ន្ធប្រាប់ដំណឹង (Cross Traffic Alert) នេះប្រើសម្លេង និងផ្ដល់ជាសញ្ញាដើម្បីប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើង ឬម៉ូតូឆ្លងកាត់នៅខាងក្រោយរថយន្ត។ 

ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-collision Assist with Autonomous Emergency Braking)។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

ប្រព័ន្ធសុវត្ថិភាពដែលបានរៀបរាប់ខាងលើនេះ បច្ចុប្បន្នយើងសង្កេតឃើញវាមានបំពាក់នៅលើរថយន្តមួយចំនួនតូច ហើយក្នុងនោះដែរ រថយន្ត Ford Everest 2019 ក៏មានបំពាក់បច្ចេកវិទ្យានេះផងដែរ។ Ford Everest ម៉ូដែលថ្មី 2019 ជារថយន្ត SUV ដែលទទួលបានការគាំទ្រ និងទទួលស្គាល់ពីសំណាក់អតិថិជនទាំងគុណភាព សមត្ថភាព និងបច្ចេកវិទ្យា។ កាន់តែពិសេសជាងនេះទៅទៀត ថ្មីៗនេះក្រុមហ៊ុន  RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានដាក់ចេញនូវប្រសិនពិសេសមិនធ្លាប់មានពីមុនមកសម្រាប់រថយន្ត Ford Everest 2019 ដោយមានផ្តល់ជូនតម្លៃពិសេសត្រឹមតែ $75,000 តែប៉ុណ្ណោះ (ដែលមានតម្លៃដើម $79,900) មិនតែប៉ុណ្ណោះលោកអ្នកក៏អាចបង់រំលោះ ដោយបង់មុនត្រឹមតែ 20% រឺ $15,000 និងបង់ប្រចាំខែត្រឹមតែ $996/ខែ តែប៉ុណ្ណោះ។ សូមប្រញាប់រួសរាន់ឡើង ការផ្ដល់ជូននេះមានរយៈពេលកំណត់។ 

 

សូមអញ្ជើញមកទទួលយកអត្ថប្រយោជន៍ទំាងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទំាងបីរបស់ Ford ដែលរួមមាន៖

- ទីតាំងទី1: អគារលេខ 444 មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ ទូរស័ព្ទទំនាក់ទំនង 023 214 214

-ទីតាំងទី2: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង ទូរស័ព្ទទំនាក់ទំនង 023 890 880

-ទីតាំងទី3: អគារលេខ 593 ផ្លូវជាតិលេខ6 ខេត្តសៀមរាមទូរស័ព្ទទំនាក់ទំនង 063 766 063

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន