no-alternative title

បែកធ្លាយរូបភាពរថយន្តស៊េរីថ្មី Hyundai Tucson 2021 មើលទៅពិតជាប្លែក និងស្រស់ស្អាតខ្លាំងមែនទែន!

កាលពីសប្តាហ៍មុននេះ យើងបានឃើញនូវរូបភាពថ្មីប្លែកមួយទៀតនៃរថយន្តជំនាន់បន្ទាប់របស់ Hyundai Tucsonដែលមើលទៅលើពិតជាប្លែកស្រស់ស្អាតខ្លាំងមែនទែន ពិសេសការឌីស្សាញឡើងវិញដ៏អស្ចារ្យសម្រាប់ផ្នែកខាងមុខនៃរថយន្តនេះ។ គេហទំព័រ Kolesa.ru បានធ្វើការបន្តចែកចាយនូវរូបភាព Renders ជាច្រើនសន្លឹកដែលបង្ហាញអំពីការឌីស្សាញនៃរូបរាងថ្មីរបស់រថយន្តជំនាន់ថ្មី Tucson នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការរំពឹងទុករបស់យើងនោះ សម្រាប់រថយន្តប្រភេទ compact SUV ថ្មីរបស់ក្រុមហ៊ុន Hyundai នេះ គឺចាប់តាំងពីលោក Sangyup Lee ដែលជាអនុប្រធានរបស់ក្រុមហ៊ុននៅ Hyundai Design Center បានអះអាងថា ការឌីស្សាញថ្មីនេះនឹងធ្វើអោយអ្នកភ្ញាក់ផ្អើលជាក់ជាមិនខាន។ ប្រសិនបើរូបភាព Renders នេះ គឺជាការពិតនោះ ការឌីស្សាញថ្មីសម្រាប់រថយន្តនេះ ពិតជាប្លែកអស្ចារ្យបំផុតដែលអ្នកនឹកស្មានមិនដល់នោះទេ។ រថយន្ត Tucson នេះគឺជារថយន្ត compact SUV ដែលប្លែក និងកាលីបមែនទែនក្នុងការប្រើប្រាស់។

បើនិយាយអំពីផ្នែកខាងមុខរបស់វា រូបភាព Render ថ្មីនេះ មានការបន្ថែមពីការឌីស្សាញថ្មីនៃរថយន្ត Hyundai ជាមួយនឹងការឌីស្សាញកាន់តែប្លែកទៅលើភ្លើងអំពូលមុ ខដែលមិនចាញ់ការឌីស្សាញទៅលើរថយន្ត Hyundai ម៉ូឌែលបច្ចុប្បន្ននេះទេ ដែលក្នុងនោះ មានដូចជារថយន្ត Santa Fe និង Venue ជាដើម។ សម្រាប់គំរូនៃផ្នែកខាងក្រោយនៃរថយន្ត Tucson នេះ គឺមានការឌីស្សាញដែលស្រដៀងគ្នាទៅនឹងរថយន្តប្រភេទ Crossover។ Kolesa ជឿជាក់ថា រថយន្ត Tucson នេះនឹងមានភ្លើងខាងក្រោយស្រដៀងគ្នាទៅនឹងរថយន្ត Santa Fe ដែរ។

រថយន្តស៊េរីថ្មី Tucson នេះ ត្រូវបានគេរំពឺងថា នឹងប្រើប្រាស់នូវម៉ាស៊ីន Theta3 2.5-Liter ជាមួយនឹងចង្កឹះលេខ 8 វគ្គ ហើយវាក៏មានភ្ជាប់ជាមួយនឹង Front & All-Wheel-Drive ផងដែរ។ នៅក្នុងសហរដ្ឋអាមេរិកនោះ ម៉ាស៊ីននេះគឺមានប្រភេទ Turbo និង Non-Turbo 2.5-Liter ។ រថយន្ត ក៏នឹងប្រើប្រាស់នូវម៉ាស៊ីន 2.0 GDi HEV hybrid របស់រថយន្ត Sonata ផងដែរ។ រថយន្តស៊េរីថ្មី Tucson នេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ គឺនៅឆ្នាំ 2021 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន