no-alternative title

ក្រុមហ៊ុនរថយន្ត Mercedes បញ្ជាក់ថា រថយន្តស៊េរីថ្មី Maybach SUV នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

នៅពេលនេះ យើងបានដឹងនូវព័ត៌មានថ្មីតាមរយៈរបាយការណ៍មួយដែលអះអាងថា ក្រុមហ៊ុនផលិតរថយន្ត Mercedes ត្រៀមខ្លួនក្នុងការបង្ហាញនូវរថយន្តជំនាន់ថ្មី Maybach version នៅក្នុងត្រកូលរថយន្ត GLS-Class Crossover នៅចុងឆ្នាំនេះ។ នៅក្នុងពេលនេះ យើងមានព័ត៌មានជាក់លក់ចេញពីក្រុមហ៊ុនផលិតរថយន្តនេះ ដែលបញ្ជាក់ថា នៅក្នុង ខែវិច្ឆិកា ឆ្នាំ 2019 នេះ ក្រុមហ៊ុននឹងធ្វើការបញ្ចេញនូវម៉ូឌែលដំបូងបំផុតរបស់ខ្លួនត្រកូល SUV ដែលមានភាពទាក់ទាញខ្លាំងបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលនេះ ព័ត៌មានដែលមានការរំជើបរំជួលបំផុតនោះ គឺថា រថយន្តត្រកូល Maybach SUV គឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារនោះ។ សម្រាប់រថយន្តស៊េរីថ្មី Mercedes-Maybach G650 Landaulet គឺមានចំនួនកំណត់ត្រឹមតែ 99 គ្រឿងប៉ុណ្ណោះ។

សម្រាប់ការផលិតទៅលើរថយន្តដំបូងបំផុត SUV (ឬ Crossover) គឺមានឈ្មោះថា Maybach ហើយវាស្ថិតនៅក្រោមលោក Wilhelm Maybach ដែលជាប្រធានផ្នែកបច្ចេកទេសដែលប្រឹងប្រែងធ្វើការយ៉ាងខ្លាំងជាមួយនឹងស្ថាបនិក Gottlieb Daimler របស់ក្រុមហ៊ុននេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្ត Mercedes គឺផ្តល់នូវព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះសម្រាប់រថយន្ត SUV ថ្មីនេះ។

រថយន្តស៊េរីថ្មី Maybach SUV នេះ នឹងក្លាយជារថយន្ត Crossover ដែលផ្អែកនៅលើរថយន្ត GLS (ខុសប្លែកពីរថយន្ត G650 ដែលផ្អែកនៅលើរថយន្ត G-Class )។ ក្រុមហ៊ុនផលិតរថយន្តនេះ ធ្វើការពិនិត្យឡើងវិញទៅលើទម្រង់នៃរថយន្ត Vision Mercedes-Maybach Ultimate Luxury នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Beijing Auto Show 2018។ 

យើងរំពឹងថា ការផលិតម៉ូឌែលនេះ គឺចេញពីទម្រងនៃរថយន្ត GLS ដែលមានម៉ាស៊ីន V12 Engine និងផ្នែកខាងក្នុងកាន់តែធំទូលាយ និងផាសុកភាពបំផុត។ Gottlieb Daimler បានបញ្ជាក់ថា ចាប់តាំងពីការដំណើរការឡើងវិញនៃម៉ាកយីហោនេះ នៅក្នុងឆ្នាំ 2015 នោះ ក្រុមហ៊ុននេះ ធ្វើការផលិតរថយន្ត Maybach S-Class បានចំនួន 45,000 គ្រឿង ហើយកាលពីឆ្នាំមុននេះ វាមានការផលិតរថយន្ត S-Class បានចំនួន 7 គ្រឿងដែលមានការបញ្ជាទិញជាមួយនឹងលក្ខណៈពិសេសៗសម្រាប់រថយន្ត Maybach នេះផងដែរ។ 

សម្រាប់ការលក់រថយន្តដឹកអ្នកដំណើរប្រភេទ Sedans, Coupes និង Convertibles គឺមានចំនួនជាង 84,000 គ្រឿងដែលក្នុងនោះគឺមានការលក់រថយន្ត Maybach បានចំនួនដល់ទៅ 12,000 គ្រឿងច្រើនជាងរថយន្ត Bentleys ដែលលក់បានចំនួន 11,000 និងរថយន្ត 11,000 ដែលលក់បានចំនួន 4,107 គ្រឿង៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន