no-alternative title

មកស្គាល់រថយន្តថ្មីមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំងនៅកម្ពុជាពេលថ្មីៗនេះ!

កាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទដែលទើបនឹងមកដល់ប្រទេសកម្ពុជា ថ្វីត្បិតរថយន្តនេះទើបនឹងមានដាក់លក់ក្នុងទីផ្សារ កម្ពុជាក៏ពិតមែន តែវាទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្តគួរឲ្យកត់សម្គាល់ផងដែរ។ រថយន្តនេះទើបតែមកដល់ទីផ្សារកម្ពុជាមិនបានប៉ុន្មានខែផង តែយើងឃើញមានចំនួនរថយន្តដែលចរាចរណ៍នៅលើផ្លូវមិនតិចនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមឲ្យដឹង រថយន្តនេះ ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធន់កណ្ដាល ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូរប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយតឹកផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ 2 ម៉ឺនជាងក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។

បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ដោយតាមតួលេខពីក្រុមហ៊ុន មានជាង 400  គ្រឿងហើយមកទល់ពេលនេះ។ រថយន្ត SUV ដែលមានឈ្មោះបោះសំលេងមួយនេះជាផលិតផលរបស់ក្រុមហ៊ុន Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូដែលឆ្នាំ 2020។ 

Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសំរាប់ជួយសំរួលដល់ការបើកបររបស់លោកអ្នករួមមាន៖ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8 អ៊ីង ,កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន, ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ, សេនសឺ 8 គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល, មានពោងសុវត្ថិភាពចំនួន 6 និងចង្កូតបូមអេឡិចត្រូវនិច ធូរងាយស្រួលបើកបរជាដើម។ 

រថយន្តនេះស័ក្តិសមបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុង អ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយមានសមាជិកតិច និងសម្រាប់សិស្សនិស្សិតផងដែរ។ Ford Ecosport ទាំងទំនើប និងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ $29,900 ឬលោកអ្នកអាចបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397  តែប៉ុណ្ណោះ ដូចនេះ សម្រាប់សិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ឪពុកម្ដាយដែលមានបំណងទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះ ឲ្យកូនៗជាទីស្រលាញ់បាន ហើយមិនចាំបាច់ឈឺក្បាលចំណាយពេលនាំជាងទៅ Check មើលម៉ាស៊ីន និងជើងក្រោម ហើយទ្រាំប្រើរថយន្តចាស់ៗទៀតនោះទេ បើរថយន្តថ្មីតម្លៃធូរប៉ិននឹង លក្ខខណ្ឌបង់រំលោះធូរប៉ិននឹងហើយនោះ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford  ពីក្រុមហ៊ុន Ford  អ្នកក៏បានទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន