no-alternative title

ក្រុមហ៊ុន Porsche ប្រកាសបើកដំណើរការនូវមជ្ឈមណ្ឌល Porsche Experience Centre របស់ខ្លួន នៅក្នុងទីក្រុងតូក្យូ

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានក្រុមហ៊ុនផលិតរថយន្តជាច្រើន ត្រូវបានរំខានទៅលើអាជីវកម្មរបស់ខ្លួនដោយសារតែបញ្ហានៃការប៉ះពាល់ទៅលើការរៀបចំនូវព្រឹត្តិការណ៍របស់ខ្លួន និងការបង្ហាញនូវ Showrooms របស់ខ្លួនជាលក្ខណៈសុប្បនិម្មិត។ អតិថិជនជាច្រើននៅតែស្វែងរកនូវម៉ូឌែលពិសេសៗ និងបទពិសោធន៍ផ្ទាល់ទៅលើការប្រើប្រាស់ ដោយពួកគេគ្រប់គ្នាមិនចង់ខកបំណង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Porsche បានដឹងច្បាស់ពីរឿងនេះ ដោយបានបង្កើតនូវមជ្ឈមណ្ឌលបទពិសោធន៍ជាច្រើន( Experience Centers) របស់ក្រុមហ៊ុនខ្លួននៅទូទាំងពិភពលោកក៏ផ្តល់អោយអតិថិជននូវបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងរថយន្តថ្មីៗរបស់ខ្លួនផងដែរ។  ក្រុមហ៊ុន Porsche បានដំណើរការនូវមជ្ឈមណ្ឌលរបស់ខ្លួននៅក្នុងទីក្រុងជាច្រើនដូចជា Leipzig, Silverstone, Atlanta, Le Mans, Los Angeles, Shanghai, Hockenheim ហើយថ្មីៗនេះ ខ្លួនក៏បានបើកនៅក្នុងទីក្រុងតូក្យូរបស់ជប៉ុនផងដែរ។

មជ្ឈមណ្ឌលបទពិសោធន៍ (Experience Center) ថ្មីនេះក៏មានផ្លូវ Off-Road Track សម្រាប់ការបើកបរនូវរថយន្ត SUVs ជាច្រើនផងដែរ។ អ្នកជំនាញបើកបរនៅទីនោះ នឹងរង់ចាំក្នុងការបង្រៀនអំពីទ្រឹស្តីក្នុងការបើកបរតាមលក្ខណៈបច្ចេកទេស ហើយវាក៏មានការបើកអនុវត្តន៍ជាក់ស្តែងផងដែរ។ វាមានការបើកបរចម្ងាយដល់ទៅ 2.1 គីឡូម៉ែត្រ។  ក្រុមហ៊ុន Porsche ពិតជារីករាយមែនទែនទៅលើគម្រោងមួយនេះ។ 

លោក Detlev von Platen ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Porsche បាននិយាយថា “ក្រុមហ៊ុន Porsche គឺផ្តោតទៅលើការផ្តល់នូវបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ ហើយសម្រាប់មជ្ឈមណ្ឌលបទពិសោធន៍ Porsche Experience Centers របស់យើងគឺមិនអាចរកឃើញថាមាននៅកន្លែងណាផ្សេងទៀតនោះទេនៅក្នុងពិភពរថយន្តនេះ។” គួរបញ្ជាក់ផងដែរថា ទីផ្សាររបស់ជប៉ុនគឺពិតជាចាប់អារម្មណ៍ខ្លាំងទៅលើម៉ាកយីហោ Porsche។ សម្រាប់មជ្ឈមណ្ឌលបទពិសោធន៍ថ្មី Experience Center នេះនឹងបើកដំណើរការនៅក្នុងឆ្នាំ 2021 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន