no-alternative title

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅអាមេរិក បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើរថយន្ត Tesla Model S និង Model X បន្ទាប់ពីមានបណ្តឹង

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងបើកនូវការស៊ើបអង្កេតទៅលើប្រព័ន្ធសុវត្ថិភាពដែលលើកឡើងដោយអ្នកប្រើប្រើប្រាស់របស់រថយន្ត Tesla Model S និងរថយន្ត Model X។ ទីភ្នាក់ងារនេះ បានទទួលបាននូវពាក្យបណ្តឹងចំនួន 53 អំពីប្រព័ន្ធហ្រ្វាំងនៅផ្នែកខាងមុខខាងឆ្វេង និងខាងស្តាំ។ នៅក្នុងបណ្តឹងចំនួន 43 ដែលមានឧប្បត្តិវហេតុចំនួន 11 ដែលកើតឡើងនៅក្នុងអំឡុងពេលនៃការបើកបរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការស៊ើបអង្កេតនេះ ស្ថាប័ន NHTSA នេះនិយាយថា ពាក្យបណ្តឹងទាំងនេះគឺមានការបង្ហាញនូវការកើនឡើងបើធៀបទៅនឹង 2 ឆ្នាំមុននេះគឺមាន 34 ករណី ហើយវាមានតែ 3 ករណីប៉ុណ្ណោះដែលកើតឡើងនៅលើផ្លូវហាយវេប៉ុណ្ណោះ។ ទីភ្នាក់ងារនេះមានបំណងក្នុងការវាយតម្លៃទៅលើវិសាលភាព និងលទ្ធផលនៃបញ្ហាទាំងនេះ។

នៅក្នុងការស៊ើបអង្កេតនេះគឺមានរថយន្ត Tesla Model S ចាប់ពីឆ្នាំ 2015 ដល់ឆ្នាំ 2017 និងរថយន្ត Tesla Model X SUVs ដែលធ្វើការផលិតនៅក្នុងឆ្នាំ 2016 ដល់ឆ្នាំ 2017 ។ វាមិនមានការបង្ហាញសម្រាប់រថយន្តម៉ូឌែលថ្មីៗនោះទេ។ សម្រាប់ពេលនេះ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការចេញពីក្រុមហ៊ុន Tesla នៅក្នុងការស៊ើបអង្កេតនោះទេ។

កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួនគឺប្រមូលនូវរថយន្តចំនួនជាង 9000 គ្រឿង នៃរថយន្ត Model Y និង Model X ផងដែរ។ សម្រាប់រថយន្ត Model X គឺមានបញ្ហាពាក់ព័ន្ធទៅនឹង Roof Trim ។ គួរបញ្ជាក់ផងដែរថា សម្រាប់ភាគហ៊ុនរបស់ Tesla ពេលនេះគឺមានការកើនឡើងជាង 600% នៅក្នុងឆ្នាំ 2020 នេះ បើទោះបីជាមានមេរោគរាតត្បាតក៏ដោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន