no-alternative title

Ducati បានសហការជាមួយនិង Lamborghini ផលិតចេញនូវម៉ូតូថ្មីមួយ ដែលគ្រោងនិងចេញលក់ខែមករានេះ នៅក្នុងតម្លៃដល់ទៅ 32000 ដុល្លា

នៅក្នុងរយៈពេលជាប្រវត្តិសាស្រ្ត 57 ឆ្នាំនេះ Lamborghini នៅតែម៉ាកយីហោរថយន្តដ៏អស្ចារ្យ ហើយសម្រាប់ម៉ូដែលរថយន្ត Lamborghini Sian FKP 37 ក៏បានក្លាយជារថយន្តដ៏ពិសេសផងដែររបស់ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ប្រទេសអ៊ីតាលីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះ ប្រើប្រាស់នូវប្រព័ន្ធ 48-Volt Hybrid System ដែលមានកម្លាំង 774 សេះ ដំណើរការជាមួយនឹងម៉ាស៊ីន V12 ដែលមានតម្លៃជាង 3 លានដុល្លាឯណោះ។ 

នៅពេលនេះ ដើម្បីបង្កើតនូវភាពអស្ចារ្យនោះ ក្រុមហ៊ុននេះ ក៏បានបង្ហាញវត្តមានរបស់ម៉ូតូម៉ូឌែលថ្មីរបស់ខ្លួន Diavel 1260 Lamborghini ផងដែរ ដែលនេគឺជាការច្នៃប្រឌិតថ្មីមួយ ដែលមានការជម្រុញពីរថយន្ត Lamborghini Sian ពិតជាមានរូបរាងស្រស់ស្អាតមែនទែន។

នៅក្នុងកិច្ចសហការរវាងក្រុមហ៊ុន Ducati និង Lamborghini នៅពេលនេះ ម៉ូឌែល Diavel 1260 Lamborghini នេះគឺមានការឌីស្សាញឡើងវិញចេញពីម៉ូឌែល 1260S ដែលមានលក្ខណៈពិសេស និងទម្ងន់ស្រាលននៅក្នុងការប្រើប្រាស់។ 

លោក Andrea Ferraresi ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Ducati បាននិយាយថា “សម្រាប់ម៉ូតូ Ducati Diavel គឺមានការជម្រុញចេញពីរថយន្ត Lamborghini Sian។ យើងទាំងពីរ គឺជាក្រុមហ៊ុនរបស់អ៊ីតាលី វាមានរូបរាងស្ព័រ និងស្រស់ស្អាតមែនទែន។

សម្រាប់ម៉ូតូ Diavel 1260 Lamborghini បង្កើតឡើងជាមួយនឹងការឌីស្សាញដូចគ្នាជាមួយនឹងគំនិតរបស់រថយន្ត Sian FKP 37 អញ្ចឹងដែរ។” សម្រាប់ម៉ូតូ Diavel 1260 Lamborghini នេះ គឺមានកម្លាំងម៉ាស៊ីន 1,262 cc V4 162 សេះជាមួយនឹងកម្លាំងរមួលដល់ទៅ 9,500 rpm។ 

ម៉ូតូនេះ មានទម្ងន់ត្រឹមតែ 485 lbs និងរង្វង់កង់ 9.4 inches និងមានប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត រួមមានដូចជា Cornering ABS, traction control, Ducati Wheelie Control EVO (DWC) និង Ducati Power Launch Evo ជាដើម ដែលបានធ្វើអោយម៉ូតូ Diavel 1260 Lamborghini នេះ ក្លាយជាម៉ូតូ ដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតក្នុងការប្រើប្រាស់។ ម៉ូតូ Diavel 1260 Lamborghini នេះនឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅក្នុងខែមករា ឆ្នាំ 2021 នេះជាមួយនឹងតម្លៃ $31,995៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន