no-alternative title

ចង់ដឹងទេថា ហេតុអ្វីបានជាក្រុមហ៊ុន Tesla មានតម្លៃជាង 500 ពាន់លានដុល្លារអាមេរិក? ស្តាប់ការបកស្រាយរបស់ Elon Musk ទាំងអស់គ្នា!

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla គឺមានចំនួនលើសពី 500 ពាន់លានដុលា្លរអាមេរិក ខណៈពេលដែលនាយកប្រតិបត្តិ និងសហស្ថាបនិករបស់ក្រុមហ៊ុននេះ គឺលោក Elon Musk មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ 128 ពាន់លានដុល្លារអាមេរិក។ នៅពេលនេះ គាត់ក្លាយជាអ្នកដែលមានទ្រព្យសម្បត្តិមានជាងគេបំផុតចំណាត់ថ្នាក់ទី 2 របស់ពិភពលោក ដែលយកឈ្នះលោក Bill Gates ថែមទៀតផង។ ប៉ុន្តែលោក Musk មិនមានពេលវេលាក្នុងការអបអរសាទរនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសន្និសីទឈ្មោះថា European Battery Conference លោក Musk បានប្រកាសអំពីគម្រោងផែនការជាច្រើនរបស់ខ្លួន ដែលមិនត្រឹមតែជួយក្រុមហ៊ុន Tesla ក្នុងការរក្សានូវតម្លៃរបស់ខ្លួន និងចំណាត់ថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើអោយក្រុមហ៊ុនគូរប្រជែងជាច្រើនខិតខំប្រកួតប្រជែង។ ជាថ្មីម្តងទៀត លោក Musk បានទម្លាយនូវផែនការសម្រាប់រថយន្តរបស់ខ្លួនដែលអាចធ្វើដំណើរបានចម្ងាយដល់ទៅ 621 ម៉ាយ៍។ 

លោក Musk បាននិយាយថា “យើងមានរថយន្តមួយចំនួនដែលស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវាអាចធ្វើដំណើរបានដល់ទៅ 1000 គីឡូម៉ែត្រ (621 ម៉ាយ៍)។” នេះ គឺជាចម្ងាយគោលដៅមួយសម្រាប់រថយន្ត Tesla Semi ជាមួយនឹងមានសមត្ថភាពក្នុងការដឹកបានដល់ទៅ 40 តោន។ យើងគិតថានេះ គឺពិតជាការទាក់ទាញខ្លាំងបំផុតសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនជាច្រើន។ រថយន្តដែលមានទំហំធំ ថាមពលថ្មខ្លាំងហើយ អាចធ្វើដំណើរបានឆ្ងាយថែមទៀត។ ពិសេស គឺដឹកបានច្រើនតោនលើសពីការរំពឹងទុក។

សម្រាប់រថយន្ត Tesla Model S ជំនាន់ថ្មីនេះ គឺមានការទម្លាយថាអាចធ្វើដំណើរបានចម្ងាយ 520 ម៉ាយ៍ ហើយលោក Musk បានបន្ថែមថា រថយន្តជាច្រើនទៀតរបស់ក្រុមហ៊ុននេះ អាចធ្វើដំណើរជាធម្មតាគឺចម្ងាយ 430 ម៉ាយ៍។ យ៉ាងណាមិញ នាយកប្រតិបត្តិនេះ បានបញ្ជាក់ថា ក្នុងការផលិតរថយន្តថ្មីមួយគឺមានតម្លៃចាប់ផ្តើមពី $25,000 សម្រាប់ប្រទេសអ៊ឺរ៉ុប។ ប៉ុន្តែវាពិតជាពិបាកមែនទែនសម្រាប់ទីផ្សារមួយចំនួនដែលមានកន្លែងចតតូចៗ ហើយតម្រូវការទីផ្សារសម្រាប់រថយន្តតូចដូចជា Model X ក៏ពិតជាខ្លាំងក្លាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន