no-alternative title

Ford Bronco Sport 2021 នឹងមានការប្រកួតប្រជែងខ្លាំង បន្ទាប់ពីក្រុមហ៊ុនផ្សេងៗបានបញ្ចេញនូវម៉ូដែលស្រដៀងគ្នានេះច្រើន

Ford Bronco 2021 បានក្លាយជារថយន្តថ្មីមួយ ដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនេះក៏ជារថយន្តទំនើបថ្មីមួយដែលស្ថិតនៅក្នុងខ្សែស្រឡាយមួយទៀតរបស់ SUV ផងដែរ។ រថយន្ត Ford Bronco Sport ឆ្នាំ 2021 ត្រូវបានគេនិយាយថា ប្រហែលជាមិនមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់នៅលើផ្លូវប្រភេទ Off-road ដូចទៅនឹងរថយន្ត Bronco SUV នោះទេ ប៉ុន្តែសម្រាប់រថយន្ត Bronco Sport នេះ គឺមាន Platform ដូចទៅនឹងរថយន្ត Escape Crossover អញ្ចឹង ដូចជាប្រព័ន្ធ all-wheel-drive system និង accessories ផ្សេងទៀតនៅផ្នែកខាងក្រៅរបស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបញ្ជាក់មួយចេញពី Autoblog បានអោយដឹងថា រថយន្ត Bronco Sport នេះ គឺមានម៉ាស៊ីន 3 ស៊ីឡាំង 1.5-liter Turbocharged ជាមួយនឹងកម្លាំងម៉ាស៊ីន 81 សេះ និងមានកម្លាំងរមួលចំនួន 190 lb-ft ហើយវាប្រើប្រាស់នូវថាមពលប្រេងសាំងកម្រិត 25/28/26 mpg ផ្លូវក្រុង/ផ្លូវត្រង់/(ផ្លូវត្រង់+ផ្លូវក្រុង)។ រថយន្តនេះ ក៏មានប្រភេទ 2.0-liter turbo 4 ស៊ីឡាំង ដែលមានកម្លាំងម៉ាស៊ីន 245 សេះ និង 275 lb-ft ដែលមានការប្រើប្រាស់ប្រេងកម្រិត 21/26/23 mpg ផ្លូវក្រុង/ផ្លូវត្រង់/(ផ្លូវត្រង់+ផ្លូវក្រុង)។ 

បើសិនជាធ្វើការប្រៀបធៀបជាមួយនឹង Bronco Sport ទំហំ 1.5-Liter គឺដូចទៅនឹងរថយន្ត Jeep Renegade AWD (23/29 mpg) អញ្ចឹង អាចប្រកួតគ្នាបាន។ សម្រាប់រថយន្ត Bronco Sport 2.0-Liter គឺអាចប្រកួតប្រជែងជាមួយនឹង Cherokee 4WD 2.0 ដែលមានល្បឿន 21/29 mpg បាន។ ប៉ុន្តែ សម្រាប់រថយន្ត Subaru Forester ដែលមានភាពល្បីល្បាញទៅលើស្តង់ដារ AWD គឺបានយកឈ្នះទៅលើក្រុមហ៊ុន Ford និង Jeeps នោះ គឺមានល្បឿនកម្រិត 26/33 mpg។ ដូចនេះ ការលក់ទៅលើរថយន្ត Bronco Sport នឹងមានការប្រកួតប្រជែងជាមិនខាន។ រថយន្ត Bronco Sport 2021 ដាក់លក់ហើយនៅក្នុងតម្លៃប្រហែលជា $26,660៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន