នៅពេលដែលក្រុមហ៊ុន Aston Martin បានប្រកាសប្រើប្រាស់នូវម៉ាស៊ីនប្រភេទ V12 ទៅលើរថយន្តមួយនៅក្នុងចំណោមរថយន្តតូចៗ របស់ខ្លួននោះ អ្នកតាមដានការវិវត្តន៍លើវិស័យគ្រឿងយន្ត បានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺជាពិតជារឿងមួយដ៏អស្ចារ្យមែនទែនសម្រាប់រថយន្តនេះ។ ជាមួយនឹងវត្តមានរបស់រថយន្ត Aston Martin V12 Speedster 2021 គឺជាឧទាហរណ៍មួយដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុននេះ ដែលផលិតចេញនូវរថយន្តប្រណិតដែលភ្ជាប់ជាមួយនិងម៉ាស៊ីនធំបែបនេះ។
នៅពេលនេះ ក្រុមហ៊ុន Aston Martin បានត្រៀមបញ្ចេញនូវរថយន្តប្រណិតរបស់ខ្លួនផងដែរនោះ គឺម៉ូឌែល V12 Zagato។ សម្រាប់រថយន្តនៅក្នុងត្រកូល Heritage Twins នេះ ក៏មានការបង្ហាញខ្លួនជាផ្លូវការផងដែរ។ រថយន្តទាំងពីរនេះ គឺបានផលិតឡើងនៅក្នុងរោងចក្រមួយ ដែលមានទីតាំងស្ថិតនៅក្នុង Warwick នៃចក្រភពអង់គ្លេស។
ជាមួយនឹងការអាប់ដែតពីទៅលើរថយន្ត Aston Martin Vantage V12 Zagato Coupe ឆ្នាំ 2011 បានបង្ហាញថា រថយន្តទាំងពីរនេះ គឺមានការឌីស្សាញថ្មី និងមានភាពស្រស់ស្អាតមែនទែនសម្រាប់អតិថិជនក្នុងការប្រើប្រាស់។ រថយន្តនេះ គឺមានម៉ាស៊ីនទំហំ 5.9-liter V12 ដែលមានកម្លាំងដល់ទៅ 600 សេះ ដែលច្រើនជាងរថយន្តធម្មតាដល់ទៅ 85 សេះ។
លោក Thomas Mayer ដែលជានាយកប្រតិបត្តិរបស់ R-Universe បាននិយាយថា “ការប្រកាសបង្ហាញនូវរថយន្តនេះ គឺពិតជារឿងដែលមិនគួរអោយជឿនោះទេ ហើយវាពិតជាអស្ចារ្យបំផុតថែមទៀត របស់យើងផងដែរ ដែលរថយន្តនេះ គឺជាដំណើរការមួយដ៏ខ្លីនៅក្នុងពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ។ យើងបាននាំយកនូវក្រុមវិស្វករដ៏អស្ចារ្យរបស់យើង ដើម្បីធ្វើការអភិវឌ្ឍ និងផលិតនូវរថយន្តដ៏ស្រស់ស្អាតនេះ៕”