no-alternative title

ក្រុមហ៊ុន BMW បានបញ្ចេញនូវគំរូថ្មីនៃរថយន្តដឹកទំនិញរបស់ខ្លួនដែលដើរដោយថាមពលអគ្គិសនី មានរូបរាងពិតជាអស្ចារ្យមែនទែន!

បើទោះជាទីផ្សាររថយន្តនៅទូទាំងពិភពលោក មានការរងផលប៉ះពាល់ដោយសារវិបត្តិនៃការរាតត្បាតដោយមេរោគកូវីត 19  សម្រាប់ក្រុមហ៊ុនផលិតរថយន្ត BMW គឺមិនមានការបង្ហាញនូវសញ្ញាណាមួយនៃការធ្លាក់ចុះនោះទេ ដោយក្រុមហ៊ុនផលិតរថយន្តលំដាប់ប្រណិតៗរបស់ពិផពលោកមួយនៅតែធ្វើបានយ៉ាងល្អ មិនថា ទីផ្សារក្នុងស្រុក ឬក្រៅស្រុកនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ តាមព័ត៌មានថ្មី ដែលទើបទទួលបាននោះ គឺបាននិយាយថា ក្រុមហ៊ុន MBW បានត្រៀមខ្លួនក្នុងការបង្ហាញនូវរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។  សម្រាប់រថយន្តដែលក្រុមហ៊ុន BMW ត្រៀមប្រកាសចេញនោះ គឺជារថយន្តប្រភេទអគ្គិសនី ដែលរចនាឡើងជាប្រភេទ Pickup សម្រាប់ដឹកទំនិញ។

 បើមើលទៅលើគំរូនៃរថយន្តនេះ គឺត្រូវបានក្រុមហ៊ុននេះធ្វើការច្នៃប្រឌិតជាមួយរូបរាងថ្មដ៏ស្រស់ស្អាត និងមានភ្ជាប់នូវបច្ចេកវិទ្យាជំនាន់ថ្មី ដែលអ្នកប្រើប្រាស់ប្រហែលជាមិនធ្លាប់បានលឺអំពីរថយន្តនេះពីមុនមកនោះទេ។BMW iX 2022 គឺជាប្រភេទរថយន្តអគ្គិសនី Pickup Truck ដែលធ្វើការឌីស្សាញដោយលោក Kleber Silva ហើយវាពិតជាស្រស់ស្អាតមែនទែន។ 

រូបរាងរបស់រថយន្តនេះ គឺមានការឌីស្សាញដូចទៅនឹងអ្វីដែលក្រុមហ៊ុន BMW បានបង្ហាញកាលពីដើមខែនេះ ដោយគ្រាន់តែមានការផ្លាស់់ប្តូរទៅលើចំណុចសំខាន់ៗមួយចំនួនរបស់រថយន្តតែប៉ុណ្ណោះ។ ចំណុចដែលត្រូវធ្វើការផ្លាស់ប្តូរនោះរួមានដូចជា លើផ្នែកចង្កៀង ទំហំខាងក្នុង ហើយជាពិសេស គឺទៅលើសោភ័ណ្ឌភាពរបស់រថយន្តតែម្តង។ ក្រុមហ៊ុន BMW បានធ្វើនូវរឿងដូចគ្នាទៅនឹងក្រុមហ៊ុនជាច្រើនទៀត ដូចចជាក្រុមហ៊ុន Ford, GM, Tesla, Rivian, Bollinger និង Lordstown Motors ផងដែរ ខុសប្លែកតែរថយន្តនេះជាប្រភេទអគ្គិសនីតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន