no-alternative title

រថយន្ត Jaguar F-Pace SVR ស៊េរីឆ្នាំ 2021 បង្ហាញខ្លួនជាមួយនឹងការបន្ថែមនូវកម្លាំងម៉ាស៊ីនកាន់តែខ្លាំង និងការកែលម្អរកាន់តែប្រសើរជាងមុន

ក្រុមហ៊ុនផលិតរថយន្ត Jaguar ត្រូវបានគេមើលឃើញថា បានធ្វើរឿងដ៏ត្រឹមត្រូវសម្រាប់រថយន្ត F-Pace 2021 របស់ខ្លួន តាមរយៈការកែលម្អរទៅលើផ្នែកខាងក្នុងរបស់ម៉ូឌែលជំនាន់មុនៗនេះ។ នៅពេលនេះ រថយន្ត  F-Pace SVR នេះ បាននបង្ហាញខ្លួនហើយ គឺដំណើរការជាមួយនឹងម៉ាស៊ីនទំហំ 5.0-liter Supercharged V8 ថែមទៀតផង។ រថយន្តថ្មីនេះ នឹងមានកម្លាំងម៉ាស៊ីនទំហំ 550 សេះ អមនូវកម្លាំងរមួល 516 pound-feet ដែលខ្លាំងជាង V8 ធ ម្មតា ដល់ទៅ 14 ដងឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Jaguar F-Pace SVR 2021 នេះ គឺមានល្បឿន 60mph នៅក្នុងល្បឿន 3.8-seconds (4.1-seconds សម្រាប់ម៉ូឌែលជំនាន់មុននេះ) ហើយវា ក៏មានល្បឿនខ្ពស់បំផុតដល់ទៅ 178 mph ថែមទៀតផង។ លោក Michael van der Sande ដែលជាអគ្គនាយកផ្នែកប្រតិបត្តិនៃរថយន្តនេះនិយាយថា “រថយន្ត F-PACE SVR ពិតជាអស្ចារ្យមិនធម្មតានោះទេ ហើយវាក៏មានការពេញនិយមខ្លាំងមែនទែនដោយអតិថិជនជាច្រើនផងដែរ។ រថយន្តនេះគឺជាក្លាយជាម៉ូឌែល Jaguar SV ដែលលក់ដាច់បំផុត។”

រថយន្ត version ថ្មីនេះ គឺបង្កើតឡើងជាមួយនឹងការពង្រឹងទៅលើលក្ខណៈសម្បត្តិកាន់តែច្រើនជាងមុន ហើយវាក៏មានការពង្រឹងទៅលើកម្លាំងម៉ាស៊ីន SUV កាន់តែល្អជាងមុនថែមទៀតផង។ នៅលើរថយន្តនេះ គឺមានការបំពាក់នូវ Torque Converter ថ្មី ដែលធ្លាប់បានប្រើប្រាស់នៅលើរថយន្ត Jaguar XE SV Project 8 sedan ផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Jaguar បានអោយដឹងថា មុខងារនេះ ក៏អនុញ្ញាតអោយរថយន្តនេះ ប្រើប្រាស់នូវចង្កឹះលេខដល់ទៅ 8 វគ្គផងដែរ។

អ្នកតាមដានទៅលើវិស័យយានយន្ត បាននិយាយថា រថយន្ត Jaguar F-Pace SVR 2021 នេះ គឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរលើផ្លូវហៃវា ជាមួយនឹងល្បឿនលឿនជាងមុន និងប្រណិតភាពជាងមុន ជាពិសេស គឺជាមួយនឹងកម្លាំងដ៏ខ្លាំងក្លានៅក្នុងប្រភេទរថយន្ត SUV នាពេលបច្ចុប្បន្ន។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់របស់រថយន្តនេះគឺនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែរថយន្ត F-Pace SVR ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចាប់ពី  $80,000 ឡើងទៅហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន