no-alternative title

Toyota Camry 2021 និង CH-R 2021 ត្រូវបានគេចាត់ទុកថា គឺរថយន្តដែលមានពិន្ទុខ្ពស់ទៅលើប្រព័ន្ធសុវត្ថិភាព

មកដល់ថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា គឺនៅតែបន្តការអភិវឌ្ឍន៍បន្ថែមនៅក្នុងការបង្កើតនូវប្រព័ន្ធសុវត្ថិភាព Safety Sense 2.5 active សម្រាប់ប្រើប្រាស់នៅលើរថយន្តរបស់ខ្លួនអោយបានកាន់តែទូលំទូលាយ ដោយបូករួមទាំងការនាំយកនូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ជាច្រើនទៀត រួមមានដូចជា៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធ adaptive cruise control, ប្រព័ន្ធចូលចំណត lane-keep assist, ប្រព័ន្ធចាប់សញ្ញាពេលដែលមានអ្នកដើរឆ្លងកាត់ pedestrian detection, ប្រព័ន្ធចាប់សញ្ញាតាមដងផ្លូវ road sign assist និងការប្រើប្រាស់ភ្លើងបំភ្លឺស្វ័យប្រវត្តិ automatic high beams ថែមទៀតផងដែរ។

នៅពេលនេះ យោងតាមប្រភពផ្លូវការមួយបាននិយាយថា រថយន្ត Toyota CH-R ស៊េរីឆ្នាំ 2021 ក៏នឹងស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទៅលើប្រព័ន្ធសុវត្ថិភាព (Top Safety Pick) ចេញពីវិទ្យាស្ថានធានារ៉ាប់រង ដើម្បីសុវត្ថិភាពផ្លូវហាយវេ (IIHS) ផងដែរ។ សូមជំរាបថា កាលពីឆ្នាំមុននេះ រថយន្តនេះ គឺមិនអាចទទួលបាននូវចំណាត់ថ្នាក់ខ្ពស់នោះទេ ដោយសារតែវាមិនមានប្រព័ន្ធសុវត្ថិភាពការពារនៅពេលដែលមានគ្រោះថ្នាក់កើតឡើង ប៉ុន្តែពេលនេះ នៅលើរថយន្តនេះ ក៏មានបច្ចេកវិទ្យានេះហើយ។ 

ប្រភពដដែលបន្ថែមថា រថយន្ត CH-R មិនអាចទទួលបាននូវចំណាត់ថ្នាក់ល្អនៅក្នុង "Top Safety Pick+" បានទេ ដោយសារតែភ្លើងបំភ្លឺរបស់វា ដែលមិនអាចភ្លឺច្បាស់នៅលើដងផ្លូវ។ សម្រាប់រថយន្ត CH-R 2021 ដែលក្រុមហ៊ុនចេញញលក់នេះ គឺមានតម្លៃ $21,445 សម្រាប់ប្រភេទ LE trim និងតម្លៃ $23,480 សម្រាប់ប្រភេទ XLE trim។ ចំណែករថយន្តប្រភេទ Nightshade trim គឺមានតម្លៃ $24,245 និងរថយន្ត Limited trim គឺមានតម្លៃចាប់ផ្តើមពី $26,500 (តម្លៃក្រៅប្រទេស)។

ជាមួយនឹងការទទួលបាននូវចំណាត់ថ្នាក់ល្អបែបននេះ រថយន្ត  Toyota Camry 2021 ក៏ទទួលបាននូវចំណាត់ថ្នាក់ខ្ពស់នៅលើ Top Safety Pick+ ផងដែរ។ ដូចគ្នាទៅនឹងរថយន្ត CH-R ផងដែរ សម្រាប់រថយន្ត Camry នេះ គឺមានការពង្រឹងទៅលើប្រព័ន្ធការពារមុនមានគ្រោះថ្នាក់ និងប្រព័ន្ធចាប់សញ្ញាពេល ដែលមានអ្នកដើរថ្មើរជើងសម្រាប់ម៉ូឌែលឆ្នាំ 2021 នេះ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន