ត្រៀមៗរថយន្ត SUV ថ្មីរបស់ Hyundai នឹងបង្ហាញវត្តមាននៅកម្ពុជានាចុងខែមករានេះហើយ! ជាការបើកទំព័រឆ្នាំ 2021 នេះ ក្រុមហ៊ុន Hyundai Camko Motor ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខ រថយន្ត Hyundai មកកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុន Hyundai បានប្រកាសថា ខ្លួននឹងធ្វើការបង្ហាញរថយន្តថ្មីបន្ថែមទៅក្នុងគ្រួសារ SUV របស់ខ្លួននៅថ្ងៃទី 27 ខែមករានេះហើយ ដែលរថយន្តថ្មីនេះ គឺជាម៉ូដែល Venue។
តាមការលើកឡើងរបស់ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា រថយន្តម៉ូដែល Venue នេះ គឺជាប្រភេទរថយន្ត SUV ថ្មី ដែលការចរនារូបរាងទាន់សម័យ និងមានភាពទាក់ទាញ។ រថយន្តនេះ នឹងបង្ហាញវត្តមានតាមរយៈកម្មវិធីប្រកាសចេញបែបឌីជីថល។ មានន័យថា ការប្រកាសចេញរថយន្តនេះ នឹងធ្វើឡើងតាមរយៈអេក្រង់ឧបករណ៍វៃឆ្លាតដូចជាស្មាតហ្វូន Tablet ឬទូរទស្សន៍វៃឆ្លាតផងដែរ។
ជាមួយនឹងការកំណត់ស្តង់ដារខ្ពស់ Venue នេះ គគឺជានិយមន័យថ្មីរបស់ពាក្យថា True Lifestyle។ ដែលបង្ហាញចេញនូវភាពងាយស្រួល គឺជារឿងមួយ លក្ខណះពិសេស និងសុវត្ថិភាពគឺជាចំណុចចម្បងដែល Venue ផ្ដល់ជូនលោកអ្នក។
នៅមុនការដាក់បង្ហាញផ្លូវការពីវត្តមានរបស់ Hyundai Venue នាពេលខាងមុខ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Hyundai Camko Motor បានរៀបចំកម្មវិធីសន្និសីទកាសែតឈ្មោះថា Venue Press Conference ដែលបានរៀបចំឡើងនៅហាងលក់ថ្មីរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅ Park Community Mall។
កម្មវិធីនេះ មានការចូលរួមពីអ្នកសារព័ត៌មានមកពីប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និងសារព័ត៌មានអនឡាញជាច្រើន។ នៅក្នុងកម្មវិធី Venue Press Conference នេះ អ្នកសារព័ត៌មានឧកាសសួរនូវសំនួរដល់ថ្នាក់ដឹកនាំរបស់Hyundai។ ពួកគេអាចទទួលបានសាកល្បងបើកបររថយន្ត Venue នៅបុរីប៉េងហួត និងធ្វើការថតរូបកម្សាន្ត។
សូមជំរាបផងដែរថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ 2009 បានផ្តល់សេវាកម្ មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko motor company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុង ប្រទេស កម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 4 នៅក្នុងឧស្សាហកម្ម រថយន្ត អស់រយៈពេល 11 ឆ្នាំកន្លងមកនេះ។
គោលបំណងរបស់យើងគឺផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្ស អោយពេលវេលារបស់អតិថិជនរបស់យើង កាន់តែមានតម្លៃជាមួយនឹង ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជំនាន់ថ្មី។ ជាមួយនឹងរថយន្ត 12 កៅអី សម្រាប់គ្រួសារ ឬអាជីវកម្ម និងរថយន្ត SUVជាច្រើនម៉ូដែលទៀត សម្រាប់បំពេញ តម្រូវការរបស់ អតិថិជន។ លើសពីនេះ Hyundai ក៏មានមជ្ឈមណ្ឌលសេវាកម្មសាខាព្រះមុនីវង្ស និងសែនសុខសម្រាប់ថែទាំរថយន្ត របស់ លោកអ្នក ផងដែរ។ យើងប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ បំផុតដែលបង្ហាញ អត្ថន័យពិតអំពី LIFESTYLE។
ដូចនេះ កុំភ្លេចរង់ចាំតាមដានការបង្ហាញជាសាធារណៈនូវរថយន្ត Hyundai Venue ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចង់ដឹងថារថយន្ត Venue ដែលជា SUV ខ្នាតតូចថ្មីសន្លាងរបស់ Hyundai មានរចនាបថទាន់សម័យ និងមានប្រណីតភាពកម្រិតណា។
ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 775 133/ 097 755 8133 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕