no-alternative title

TESLA និង Samsung បានរួមសហការជាមួយគ្នាអភិវឌ្ឍទៅលើបន្ទះឈីប 5NM សម្រាប់ប្រើប្រាស់លើរថយន្តបើកបរដោយស្វ័យប្រវត្តិ

ខណៈពេលនេះ ក្រុមហ៊ុនជាច្រើនខិតខំប្រឹងប្រែងទៅលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯងអោយក្លាយជាការពិត។ យើងបានឃើញនូវការខិតខំប្រឹងប្រែងជាច្រើនរបស់ក្រុមហ៊ុនធំៗដូចជា  Apple, Google, Uber និង Tesla ជាដើម។ វាមានការប្រកួតប្រជែងកាន់តែច្រើននិងការពិភាក្សាជាច្រើនទៀតដែលនិយាយអំពីបច្ចេកវិទ្យាថ្មីនេះផងដែរ។ សម្រាប់ពេលនេះ វាមានបញ្ហាមួយចំនួនទៀតមុនពេលដែលរឿងនេះក្លាយជាការពិតនោះ។ នៅពេលដែលនិយាយអំពីបច្ចេកវិទ្យានេះ ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេដោយសារតែក្រុមហ៊ុននេះបញ្ចេញនូវរថយន្តបើកបរស្វ័យប្រវត្តិមួយចំនួនផងដែរនៅលើទីផ្សារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញ សម្រាប់រថយន្តទាំងនេះ គឺនៅតែមានដែនកំណត់របស់វា វានៅមិនទាន់មានបំពាក់នូវមុខងារបើកបរស្វ័យប្រវត្តិទាំងស្រុងនោះទេ។ ពេលនេះ ក្រុមហ៊ុននេះចង់អោយមានមុខងារបើកបរស្វ័យប្រវត្តិពេញលេញ ហើយវាប្រហែលជាពឹងផ្អែកទៅលើក្រុមហ៊ុនSamsung ដើម្បីធ្វើអោយរឿងនេះក្លាយជាការពិតផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ ក្រុមហ៊ុន Tesla កំពុងតែធ្វើការអភិវឌ្ឍទៅលើ  HW4 hardware ជំនាន់ថ្មីរបស់ខ្លួន។ វានឹងប្រើប្រាស់នៅលើរថយន្ត 4D FSD (Four-Dimensional Fully Autonomous Driving) ដែលជាកញ្ចប់បើកបរស្វ័យប្រវត្តិដែលស្ថិតនៅក្រោមការអភិវឌ្ឍផងដែរ។ ក្រុមហ៊ុនផលិតរថយន្តនេះ នឹងធ្វើការជាមួយនឹងក្រុមហ៊ុន Samsung ដើម្បីធ្វើការអភិវឌ្ឍទៅលើបន្ទះឈីប  5nm ថ្មីនេះ។

ក្រុមការងារអភិវឌ្ឍរបស់ក្រុមហ៊ុន  Tesla បានធ្វើការយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាឆ្លាតវៃនេះ។ ក្រុមហ៊ុននេះនឹងផ្តល់នូវរថយន្តជាច្រើនដែលមានសមត្ថភាពក្នុងការបើកបរដោយស្វ័យប្រវត្តិផងដែរ។ តាមការបញ្ជាក់ចេញពី Media Asia E អោយដឹងថា ក្រុមហ៊ុន Samsung បច្ចុប្បន្ននេះ គឺធ្វើការនៅលើបន្ទះឈីប 5nm ផងដែរ។សម្រាប់ជំហានបន្ទាប់នៅក្នុងរយៈពេលជាច្រើនឆ្នាំទៀតខាងមុខនោះគឺការអភិវឌ្ឍទៅលើបន្ទះឈីប 3nm ដែលវានឹងក្លាយជាការពិតនៅឆ្នាំ 2023 នេះ។  បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung គឺផ្តល់នូវបន្ទះឈីប 14nm សម្រាប់ក្រុមហ៊ុន Tesla ។ 

ពេលនេះ ក្រុមហ៊ុនជាច្រើនក៏ពង្រីកនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនផងដែរ។ ប្រព័ន្ធ infotainment system នៅក្នុងរថយន្តនេះគឺប្រើប្រាស់នូវបន្ទះឈីបផ្សេងៗគ្នាដូចជា processors, neural network processors (NPU), security integrated circuits, memory និងdisplay drive ICs (DDI) ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាSamsung ជឿជាក់ថា ខ្លួនមានសមត្ថភាពក្នុងការអភិវឌ្ឍទៅលើបន្ទះឈីប  5nm chips សម្រាប់រថយន្តជាច្រើនបាន។ ប្រសិនបើក្រុមហ៊ុននេះទទួលបានជោគជ័យនោះ ក្រុមហ៊ុននេះនឹងបន្តនូវកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ជាមួយនឹងក្រុមហ៊ុន Tesla ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន