no-alternative title

ក្រុមហ៊ុន Toyota បានប្រកាសអបអរជោគជ័យដ៏ធំរបស់ខ្លួននៅក្នុងការលក់រថយន្តសម្រាប់ទីផ្សារសហរដ្ឋអាមេរិក

គិតមកត្រឹមឆ្នាំនេះគឺមានរយៈពេលជាង 60 ឆ្នាំមកហើយ ដែលក្រុមហ៊ុន Toyota បានលក់រថយន្តជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Toyota បានចាប់ផ្តើមផលិតរថយន្តនៅលើទឹកដីអាមេរិកនៅក្នុងឆ្នាំ 1986 ហើយរថយន្តដំបូងដែលបានដែលធ្វើការតម្លើងនៅទីនោះគឺ Toyota Corolla។ នៅពេលនេះ គឺមានរយៈពេល 35 ឆ្នាំមកហើយ។ ហើយរថយន្ត Toyota ទី 30 លានរបស់ក្រុមហ៊ុននេះ ក៏បានផលិតនៅទីនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota Sienna minivan គឺជារថយន្តទៅ 30 លានដែលបានធ្វើការផលិតរួចរាល់នៅដើមសប្តាហ៍នេះ នៅក្នុងរោងចក្រ Princeton នៃរដ្ឋ Indiana។ រថយន្ត Sienna គឺជាថយន្តម៉ូឌែលដែលក្រុមហ៊ុន Toyota ធ្វើការឌីស្សាញសារជាថ្មីឡើងវិញប្រកបដោយលក្ខណៈពិសេសជាច្រើនផងដែរ។ ក្រុមហ៊ុននេះ មានស្នាក់ការកណ្តាលនៅក្នុង Plano, Texas និងមានរោងចក្រចំនួន 10 នៅក្នុងសហរដ្ឋអាមេរិក និងរោងចក្រ 2 ទៀតនៅក្នុងកាណាដា និងមិចស៊ីកូ។ 

គិតចាប់តាំងពីឆ្នាំ 2013 មករហូតដល់ឆ្នាំ 2021 នេះក្រុមហ៊ុន Toyota បានចំណាយទឹកប្រាក់ចំនួន 13 ពាន់លានដុល្លារអាមេរិកនៅក្នុងការវិនិយោគបន្ថែមនៅទីនោះ។ ក្រុមហ៊ុននេះ បានបង្កើតការងារបានចំនួនជាង 6500 កន្លែងនៅក្នុងរយៈពេល 7 ឆ្នាំចុងក្រោយនេះ។ រោងចក្រផលិតរថយន្ត Sienna ដែលស្ថិតនៅក្នុងតំបន់ Indiana នេះ គឺមានការវិនិយោគទឹកប្រាក់ចំនួន $1.5 ពាន់លានដុល្លារអាមេរិក និងបង្កើតការងារចំនួន 550 ថ្មីផងដែរ។ 

ជាមួយនឹងការឌីស្សាញរូបរាងថ្មីសម្រាប់ម៉ូឌែលឆ្នាំ 2021 នេះ រថយន្ត Sienna ជំនាន់ទី 4 នេះគឺជាប្រភេទរថយន្ត minivan ដែលមាន hybrid powertrain option, 2.5-liter DOHC 4 ស៊ីឡាំង និងកម្លាំងសរុបចំនួន 243 សេះ ។ រថយន្ត Sienna នេះគឺជាប្រភេទ All-wheel drive។ គួរបញ្ជាក់ថា Sienna នេះ មិនមែនត្រឹមតែជារថយន្តដែលមានការពេញនិយមខ្លាំងរបស់ Toyota ដែលបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកទេ។ រថយន្តដែលលក់ដាច់ជាច្រើនទៀត គឺមានរថយន្ត RAV4, Camry និង Avalon ជាដើម ដែលរថយន្តទាំង 3 ម៉ូដែលនេះ គឺបង្កើងឡើងនៅក្នុងតំបន់ Kentucky ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន