no-alternative title

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តមួយចំនួនបានអនុវត្តតាមអនុក្រឹត្យខាងលើដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក របស់រាជរដ្ឋាភិបាលដោយបានធ្វើការប្រកាសបញ្ចុះតម្លៃទៅលើរថយន្ត Ford ជាច្រើនម៉ូឌែលរួមមាន៖

ចំពោះម៉ូឌែល 2021

Ford EcoSport ឆ្នាំ2021 តម្លៃចាស់ $29,900 មកត្រឹម $27,900

Ford Territory ឆ្នាំ2021 តម្លៃចាស់ $49,900 មកត្រឹម $46,900

Ford Everest Trend ឆ្នាំ2021 តម្លៃចាស់ $59,500 មកត្រឹម $57,500

Ford Everest 2.0L Bi-Turbo ឆ្នាំ2021 តម្លៃចាស់ $71,000 មកត្រឹម $68,500

ចំពោះម៉ូឌែល 2020

Ford EcoSport ឆ្នាំ 2020 តម្លៃចាស់ $29,900 មកត្រឹម $26,000

Ford Everest Trend ឆ្នាំ2020 តម្លៃចាស់ $59,500 មកត្រឹម $55,500

Ford Everest 2.0L Bi-Turbo ឆ្នាំ 2020 តម្លៃចាស់ $71,000 មកត្រឹម $67,000

ចឹងដឹងព័ត៍មាន និងប្រូម៉ូសិនថ្មីៗពីក្រុមហ៊ុន Ford សូមចុចតំណរភ្ជាប់ (Link) Telegram Channel https://t.me/FordCambodia  នេះទាំងអស់គ្នា។

តាមរយៈការបញ្ចុះតម្លៃរថយន្តថ្មីនេះ ជឿជាក់ថាកំណើននៃការប្រើប្រាស់រថយន្តថ្មីនៅក្នុងប្រទេសកម្ពុជានឹងមានការកើនឡើងនាពេលខាងមុខ បងប្អូនមួយចំនួននឹងងាកពីការប្រើប្រាស់រថយន្តជជុះមួយទឹកពីស្រុកគេ មកប្រើប្រាស់រថយន្តថ្មីរបស់ក្រុមហ៊ុនដោយសារតែមានគុណប្រយោជន៍ជាច្រើន និងតម្លៃធូរថ្លៃជាងមុនច្រើនដោយគម្លាតនៃការបញ្ចុះតម្លៃគឺចាប់ពីចន្លោះ $2,000 ទៅ $4,000 ដុល្លាទៅតាមម៉ូឌែលនីមួយៗដែលនេះជាប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្ទាល់តែម្តង ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាជនខ្មែរឲ្យងាកមកប្រើប្រាស់នូវរថយន្តថ្មីផងដែរ។ ជាក់ស្តែងមានរថយន្ត Ford មួយម៉ូឌែលដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងរថយន្តជជុះខ្លាំងមែនទែននោះគឺរថយន្ត Ford EcoSport ដែលសម្រាប់តម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ 2020 គឺត្រឹមតែ $26,000 តែប៉ុណ្ណោះ រីឯតម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ 2021 គឺត្រឹមតែ $27,900 តែប៉ុណ្ណោះ។ តម្លៃត្រឹម 2ម៉ឺនជាងតែបងប្អូនអាចទិញរថយន្តថ្មីដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល 3ឆ្នាំ ឬ100,000គីឡូម៉ែត្រដែលផ្តល់ជូននូវទំនុកចិត្ត សុវត្ថិភាព ផាសុកភាព សេចក្តីសុខផ្លូវចិត្ត និងអារម្មណ៍ស្រស់ស្រាយក្នុងពេលបើកបរ។

 

ផ្ទុយទៅវិញយើងសង្កេតឃើញថារថយន្តជជុះមួយទឹកពីស្រុកគេគឺគ្មានប្រវត្តិច្បាស់លាស់ និងគ្មានការធានាត្រឹមត្រូវដែលជាហេតុធ្វើឲ្យការប្រើប្រាស់របស់លោកអ្នកមិនសូវមានទំនុកចិត្ត ហើយបងប្អូនអាចនឹងជួបបញ្ហាជាច្រើនដូចជា៖ ការទិញប៉ះចំរថយន្តបុកប៉ះ ការសោ្ងប្តូរពណ៍ ការកាត់ត។ល។ ដូច្នេះបងប្អូនគួរតែងាកមកប្រើប្រាស់រថយន្តថ្មីដើម្បីផ្តល់នូវទំនុកចិត្តក្នុងការបើកបរ លើសពីនេះទៅទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដែលរួមមាន៖

•ការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ 

•សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ

•ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស 

•សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) 

•សេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត

•កាន់តែពិសេសលើសពីក្រុមហ៊ុនដ៏ទៃនោះគឺការរៀបចំនូវដំណើរកំសាន្តជួនដល់អតិថិជន Ford ។

សម្រាប់ព័ត៍មានបន្ថែមសូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Ford ដែលមានទីតាំងដូចជា៖

•អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

•អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880

•អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

•អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន