no-alternative title

Tesla បាននិងកំពុងដោះស្រាយទៅលើបញ្ហាផ្នែកសុវត្ថិភាពនៅក្នុងប្រទេសចិន ដោយសារកាមេរ៉ារថយន្តមិនដំណើរការ

យោងតាមព័ត៌មានមួយដែលគេបង្ហោះនៅលើបណ្តាញសង្គមនៅក្នុងប្រទេសចិន បានបង្ហាញថា ក្រុមហ៊ុន Tesla បានដោះស្រាយទៅលើបញ្ហានៃការព្រួយបារម្ភទៅលើសុវត្ថិភាពនៅក្នុងប្រទេសចិន តាមរយៈការអះអាងថា កាមេរ៉ានៅលើរថយន្តអេឡិចត្រូនិចរបស់ខ្លួន គឺមិនដំនើរការនោះទេនៅក្នុងតំបន់មួយចំនួនដែលនៅស្ថិតក្រៅពីទីផ្សារអាមេរិកខាងជើង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ទីផ្សាររបស់ចិន គឺជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ក៏ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដោយសារតែរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។  ក្រុមហ៊ុននេះ បានប្រឈមមុខទៅនឹងបញ្ហានៃការព្រួយបារម្ភសុវត្ថិភាពនៅក្នុងប្រទេសនេះផងដែរ ខណៈពេលដែលកងកម្លាំងយោធា បានធ្វើការហាមប្រាមទៅលើរថយន្តជាច្រើនរបស់ Tesla ក្នុងការចូលទៅក្នុងបន្ទាយរបស់ខ្លួនដោយសារតែការព្រួយបារម្ភទៅលើបញ្ហាសុវត្ថិភាពដូចគ្នា។ 

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមនោះ ក្រុមហ៊ុន Tesla បាននិយាយថា នៅក្នុងសហរដ្ឋអាមេរិក អ្នកប្រើប្រាស់រថយន្តនេះ អាចធ្វើការសម្រេចចិត្តក្នុងការបើក ឬបិទទៅលើមុខងារប្រព័ន្ធកាមេរ៉ានេះបាន។  សូមជំរាបថា ក្រុមហ៊ុន Tesla បានបំពាក់នូវប្រព័ន្ធ network security system កម្រិតសុវត្ថិភាពរបស់ពិភពលោក ដើម្បីធានាទៅលើការការពារសុវត្ថិភាពឯកជនភាព។ ការបង្ហោះនេះ ក៏មានការចែករំលែកនៅលើគណនី Weibo ផ្លូវការរបស់ក្រុមហ៊ុននេះ។ 

លោក Elon Musk ដែលជាស្ថាបនិក និង CEO របស់ក្រុមហ៊ុននេះ សង្កត់ធ្ងន់ខ្លាំងទៅលើការការពារឯកជនភាពនៃទិន្ន័យរបស់អ្នកប្រើប្រាស់។ គាត់បាននិយាយថា “វាពិតជាសំខាន់ណាស់ក្នុងការរក្សានូវការសម្ងាត់ជាមួយនឹងព័ត៌មាននោះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន