no-alternative title

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងខ្ពស់ បន្ទាប់ពីការលក់រថយន្តអេឡិចត្រូនិចរបស់ខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 បានបំបែកកំណត់ត្រាថ្មី

យោងតាមតួរលេខថ្មីនៅក្នុងការជួញដូរទីផ្សារកាលពីថ្ងៃទី 5 ខែមេសា ឆ្នាំ 2021 កន្លងទៅនេះ បានបង្ហាញថា ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc គឺមានការកើនឡើងរហូតដល់ទៅ 8%។ ការហក់ឡើងខ្ពស់នេះ គឺបានកើតឡើងបន្ទាប់ពីក្រុមហ៊ុននេះ បានបំបែកនូវកំនត់ត្រានៃការនាំចេញទៅលើរថយន្តអេឡិចត្រូនិចរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ តម្រូវការរថយន្តអេឡិចត្រូនិចរបស់ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា មានកើនឡើងខ្លាំងក្លានៅក្នុងត្រីមាសទី 1 ឆ្នាំនេះ។

 

no-alternative title

បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពីសារព័ត៌មាន Reuters នោះគឺបានអោយដឹងថា រថយន្តអេឡិចត្រូនិច ដែលមានការពេញនិយមបំផុតបានបំបែកនូវកំណត់ត្រានៃការលក់នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ បើទោះបីជាពិភពលោកប្រឈមមុខទៅនឹងបញ្ហានៃកង្វះខាតទៅលើបន្ទះឈីបដែលប្រើប្រាស់នៅលើរថយន្តអគ្គិសនីក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិនេះ បានប្រកាសកាលពីដើមខែនេះថា ខ្លួនបានជម្រុញទៅលើតម្រូវការយ៉ាងខ្លាំងក្លាទៅលើម៉ូឌែលរថយន្ត Model Y crossover នៅក្នុងប្រទេសចិនផងដែរ។

អ្វីដែលគួរអោយកត់សម្គាល់នោះ សមត្ថភាពរបស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទី 1 នេះ គឺអាចធ្វើការផលិតរថយន្តបានចំនួនដូចគ្នាទៅនឹងត្រីមាសទី 4 កាលពីចុងឆ្នាំមុននេះផងដែរ។ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ ក្រុមហ៊ុននេះ បាននាំចេញនូវរថយន្តចំនួន 184,800 គ្រឿងនៅជុំវិញពិភពលោក ដែលខ្ពស់ជាងកំណត់ត្រាមុន គឺមានការព្យាករណ៍ត្រឹមតែចំនួន 177,822 ប៉ុណ្ណោះ។

ដោយសារតែការកើនឡើងបែបនេះហើយ ទើបបណ្តាលអោយចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Tesla គឺមានការកើនឡើងជិត 8% ដែលមានតម្លៃទឹកប្រាក់ដល់ទៅ 714 ដុល្លារអាមេរិកនៅក្នុងការជួញដូរនេះ។ ទាក់ទងជាមួយរថយន្តអេឡិចត្រូនិចនេះដែរ ក៏មានក្រុមហ៊ុនផផលិតរថយន្តជាច្រើនទៀតផងដែរ ដែលត្រូវបានគេមើលឃើញអំពីការកើនឡើងនេះរ។ ក្រុមហ៊ុនទាំងនោះរួមមានដូចជាក្រុមហ៊ុន NIO Inc និង Workhorse Group ជាដើម។ ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានមើលឃើញនូវការកើនឡើងពី 1% ទៅ 4% រៀងគ្នាផងដែរ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

ដោយ ប៉េងលីន
គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

ដោយ ប៉េងលីន
នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

ដោយ ប៉េងលីន
ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ដោយ ប៉េងលីន
ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ដោយ ប៉េងលីន
MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

ដោយ ប៉េងលីន