no-alternative title

ការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងរវាង Apple ជាមួយនឹង LG នៅក្នុងការផលិត AppleCar គឺកាន់តែកៀកមែនទែនហើយ

តាមព័ត៌មានដែលបានលើកឡើងថ្មីនេះ បានអោយដឹងថា ក្រុមហ៊ុន LG និងក្រុមហ៊ុនផលិតរថយន្តរបស់កាណាដា Magna International បានក្លាយជាក្រុមហ៊ុនរួមគ្នាហើយ។ ក្រុមហ៊ុនទាំងពីរដែលបានរួមគ្នានេះ គឺមានឈ្មោះហៅថា “LG Magna Electronics Powertrain” ឬ “LG Magna e-Powertrain” ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីៗនេះ បាននិយាយថាក្រុមហ៊ុន Apple និង LG Magna e-Powertrain គឺកៀកក្នុងការចុះកិច្ចព្រមព្រៀងហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកនេះ នឹងត្រៀមខ្លួនក្នុងការសហការជាមួយនឹងក្រុមហ៊ុន LG Magna e-Powertrain នៅក្នុងការផលិតទៅលើរថយន្ត Apple Cars ផងដែរ។ នេះ អាចនឹងក្លាយជារថយន្តអេឡិចត្រូនិចដំបូងបំផុតរបស់ក្រុមហ៊ុន Apple ។ តាមការបញ្ជាក់ចេញពីប្រភពខាងក្នុងនេះបញ្ជាក់ថា ក្រុមហ៊ុន LG Magna e-Powertrain គឺកៀកទៅនឹងការចុះកិច្ចកុងត្រាជាមួយនឹងក្រុមហ៊ុន Apple ហើយ។ 

ក្រុមហ៊ុនបច្ចេកវិទ្យានេះ នឹងទទួលខុសត្រូវសម្រាប់ការផលិតទ្រង់ទ្រាយធំទៅលើរថយន្តអេឡិចត្រូនិចរបស់ Apple នេះ។ នៅក្នុងពេលនេះ ព័ត៌មានលម្អិតរបស់កុងត្រានេះស្ថិតនៅក្នុងការពិភាក្សានៅឡើយ។ បន្ថែមពីនេះទៀតនោះ របាយការណ៍ជាច្រើន បានអះអាងថា រថយន្តអេឡិចត្រូនិចនេះ មិនមានទំហំធំខ្លាំងនោះទេ។ នេះគឺដោយសារតែគម្រោងរបស់ក្រុមហ៊ុន Apple ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។

ប្រភពអនាមិកជាច្រើនចេញពីក្រុមហ៊ុននេះ បាននិយាយថា ចាប់តាំងពីក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរបស់ក្រុមហ៊ុន LG Group ដែលមានដូចជា LG Display, LG Chem, LG Energy Solution និង LG Innotek នឹងក្លាយជាផ្នែកមួយនៃការផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុន Apple នេះ។ ក្រុមហ៊ុនទាំងនេះមានសមត្ថភាពក្នុងការផ្គត់ផ្គង់ទៅលើសមាសភាគ និងគ្រឿងបន្លាស់ជាច្រើនសម្រាប់រថយន្តApple Cars នេះ។ ពាក់ព័ន្ធទៅនឹងរឿងនេះ ក្រុមហ៊ុន LG នៅមិនទាន់មានការឆ្លើយតបអ្វីនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន