no-alternative title

ក្រុមហ៊ុន DJI នឹងបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីសម្រាប់ប្រើប្រាស់លើរថយន្តរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show នៅថ្ងៃទី 19 ខែមេសានេះហើយ

នៅក្នុងពេលថ្មីៗនេះ ការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មយានយន្ត គឺមានការពេញនិយមខ្លាំងមែនទែនតាមរយៈនៃការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិ និងទីផ្សាររថយន្តអគ្គិសនី។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi ក៏បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនីផងដែរ។ នៅថ្ងៃនេះ យោងតាមការចេញផ្សាយរបស់សារព័ត៌មានថ្មីៗជាច្រើន បានបញ្ជាក់ថា មានក្រុមហ៊ុនមួយទៀតរបស់ចិន DJI នឹងក្លាយជាអ្នកបង្កើតទៅលើយន្តហោះ Drone ហើយក៏ឆ្ពោះទៅកាន់ឧស្សាហកម្មយានយន្តផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហោះនៅលើគណនី WeChat របស់ DJI Automotive បានទម្លាយថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវផលិតផលជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងរថយន្តនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី 19 ខែមេសាដល់ថ្ងៃទី 28 ខែមេសានេះ។ ការប្រកាសនេះ មិនមានការបញ្ជាក់ថា ផលិតផលណាមួយដែលនឹងប្រកាសនោះទេ ប៉ុន្តែវានឹងមានផលិតផលជាច្រើនដែលនឹងប្រើប្រាស់នៅក្នុងឧស្សាហកម្មរថយន្តនេះ។

សម្រាប់ពេលនេះ ក្រុមហ៊ុន DJI  នៅមិនទាន់បង្កើតនូវផលិតផលសម្រាប់រថយន្តនោះទេ ប៉ុន្តែកាលពីពេលមុននេះ ក្រុមហ៊ុននេះ បានបង្ហើបថា ខ្លួនមានគម្រោងក្នុងការផ្តោតទៅលើប្រព័ន្ធបើកបរឆ្លាតវៃរួមជាមួយនឹងដំណោះស្រាយទៅលើផ្នែក Software និង Hardware ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជាច្រើនក្នុងការបង្កើតនូវរថយន្តឆ្លាតវៃជាច្រើនដែលមានតម្លៃសមរម្យបំផុតក្នុងការប្រើប្រាស់៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន