no-alternative title

អីយ៉ាស់មានការបញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់រថយន្ត Ford អាចពិចារណាបានហើយពេលនេះ!

ពិតជាដំណឹងគួរឲ្យរីករាយសម្រាប់មិត្តអ្នកគាំទ្រ និងអ្នកស្រឡាញ់រថយន្តម៉ាក Ford ដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការប្រកាសលក់លាងឃ្លាំងដោយធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកទៅលើម៉ូឌែល SUV របស់ខ្លួននោះ គឺរថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 ដែលធ្វើការបញ្ចុះតម្លៃរហូតដល់ទៅ $6,500 ឯណោះ ដែលតម្លៃចាស់កាលពីមុនមានតម្លៃរហូតដល់ទៅ $71,000 ហើយបន្ទាប់ពីការបញ្ចុះតម្លៃរួចមកគឺរថយន្តនេះមានតម្លៃត្រឹមតែ $64,500 ប៉ុណ្ណោះ។

 

no-alternative title

បងប្អូនមានជម្រើសក្នុងការបង់រំលស់ជាមួយនឹងលក្ខខណ្ឌងាយៗ មិនស្មុគស្មាញដោយបង់ប្រាក់ប្រចាំខែត្រឹមតែ $527 ប៉ុណ្ណោះ ជាមួយនឹងការអនុម័តឆាប់រហ័សត្រឹមតែ 2 ថ្ងៃអាចយករថយន្តមកប្រើប្រាស់បាន ព្រមទាំងសេវាកម្មបង់រំលស់គ្រប់ 25 ខេត្ត/ក្រុងប្រកបដោយទំនុកចិត្ត។

ដូច្នេះបងប្អូនដែលស្រឡាញ់រថយន្ត Ford សូមប្រញាប់រួសរាន់ក្នុងការក្លាយជាម្ចាស់រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នេះព្រោះចំនួននៃការផ្តល់ជូនមានកំណត់។ ការបញ្ចុះតម្លៃពិសេសបែបនេះគឺពិតជាឱកាសល្អសម្រាប់បងប្អូនដែលស្រឡាញ់គាំទ្ររថយន្ត Ford ដែលវាជាពេលវេលាដ៏ស័ក្តិសមក្នុងការទិញរថយន្តនេះ មកប្រើប្រាស់ព្រោះ ពិតជាចំណេញច្រើនខ្លាំងមែនទែន។

រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នៅតែជារថយន្ត SUV ដែលមានលក្ខណៈខុសប្លែកពីរថយន្ត SUV ដ៏ទៃក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងភាពប្រណិត និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺ ម៉ាស៊ីន 2.0L ជំនាន់ថ្មី និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូតែម្តង។ 

បងប្អូនមួយចំនួនបានស្គាល់រថយន្តនេះតាមរយៈពិធីសម្ពោធជាផ្លូវការ វីដេអូធ្វើបទបង្ហាញ ស្ពតផ្សាយពាណិជកម្ម ការផុសរូបផ្សេងៗ និងតាមដងវិថីនានា ប៉ុន្តែតើបងប្អូនដឹងទេថា Ford Everest 2.0L Bi-Turbo នេះមានលក្ខណៈពិសេសអ្វីខ្លះ? ដូច្នេះថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំតែចំណុចពិសេសដែលរថយន្តដ៏ទៃនៅក្នុងតម្លៃប្រហាក់ប្រហែលគ្នាពុំមាន នោះគឺ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដ៏ឆ្លាតវៃរបស់ Ford ដែលមានដូចជា៖

•ម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មីដែលអាចឲ្យរថយន្តនេះផលិតនូវកម្លាំងសេះរហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm ដែលកម្រិតស៊ីប្រេងត្រឹមតែ 7L-8L ក្នុង 100 គីឡូម៉ែត្រតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតថែមទាំងចំណេញក្នុងការបង់ពន្ធផ្លូវផងដែរគឺត្រឹមតែ 20 ម៉ឺនរៀលប៉ុណ្ណោះពិតជាចំណេញខ្លាំងមែនទែន

•ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី (10-Speed Automatic) ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃលោកអ្នកអាចថែមថយលេខដោយគ្រាន់តែចុចសញ្ញា (+) និង (-)

•ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) 

•ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) 

•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind Spot Information System) 

•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert) 

•ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System) 

•សេនសឺជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors)

•ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) 

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Everest 2.0L Bi-Turbo ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ កំណែទម្រង់ចុងក្រោយនេះនឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Everest 2.0L Bi-Turbo កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។

ក្រៅពីចំណុចពិសេសដែលលើសគេទាំងនេះហើយ Ford Everest 2.0L Bi-Turbo នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរហូតដល់ជាង 50 ចំណុចបន្ថែមដែលក្នុងនោះមានកញ្ចប់បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ Ford ដែលគេឲ្យឈ្មោះថា Ford Co-Pilot 360TM Technology ដែលអាចបំពេញជូននូវតម្រូវការរបស់អតិថិជនបានយ៉ាងងាយស្រួល។

បើទោះបីយើងខ្ញុំបានរៀបរាប់ពីចំណុចពិសេសជាច្រើនរបស់រថយន្តនេះច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែគឺពិតជាមិនទាន់អស់នោះទេ ដូច្នេះប្រសិនបើលោកអ្នកចង់ជ្រាបព័ត៍មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖ 

•អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

•អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880

•អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

•អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ដោយ ប៉េងលីន
កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

ដោយ ប៉េងលីន
ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ដោយ ប៉េងលីន
Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

ដោយ ប៉េងលីន