no-alternative title

Apple បានជួលអតីតប្រធានផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុន BMW អោយជួយជ្រោមជ្រែង និងជម្រុញគំរោងផលិតរថយន្តអគ្គិសនីរបស់ខ្លួនអោយដំណើរការទៅមុខ

ថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសផ្លូវការណ៍ស្តីពីការជួលអតិតបុគ្គលិកដែលជាប្រធានផ្នែកជាន់ខ្ពស់ផ្នែកវិស្វកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BMW អោយជួយជ្រំជ្រែងជម្រុញដល់ការអនុវត្តន៍គម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួនអោយសម្រេចទៅបានតាមការគ្រោងទុក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន BMW លោក Ulrich Kranz ដែលបច្ចុប្បន្ន បាននឹងកំពុងបម្រើការជាប្រធានផ្នែកជាន់ខ្ពស់ក្នុងគម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Canoo Inch នឹងត្រូវចាប់ដៃសហការគ្នាជាមួយលោក Doug Field  ដែលជាអតិតប្រធានផ្នែកដឹកនាំការផលិត និងផ្នែកទីផ្សាររថយន្តអគ្គិសនីម៉ាក Tesla Model 3 ហើយពូកលោកក៏នឹងសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលជាដៃគូសហការរបស់ Apple មួយចំនួនទៀត ដើម្បីជម្រុញអោយគម្រោងការផលិតរថយន្តអគ្គិសនីរបស់ Apple ដំណើរការទៅបានរលូន និងសម្រេចតាមគោលដៅដែលមានគ្រោងទុក។

ក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងគ្មានថ្ងៃថមថយរបស់អាមេរិកមួយនេះ បានប្រកាសពីគម្រោងហកចូលប្រឡូកក្នុងវិស័យឧស្សាហកម្មរថយន្តឈ្មោះថា Titan Project តាំងពីឆ្នាំ 2014 មកម៉្លេះ។ ប៉ុន្តែ Apple បានត្រឹមតែអភិវឌ្ឍន៍កម្មវិធីសម្រាប់ប្រើនៅលើរថយន្តតែប៉ុណ្ណោះដូចជា Apple CarPlay និង Apple Self-Driving ជាដើម។ ដោយឡែកកាលពីកំឡុងខែធ្នូចុងឆ្នាំ 2020 ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងធ្វើអោយសម្រេចបាននូវការផលិតរថយន្តអគ្គិសនីដែលបំពាក់នូវបច្ចេកវិទ្យា Apple Self-Driving នៅឆ្នាំ  2024 ហើយគ្រោងនឹងចេញលក់លើទីផ្សារផ្លូវការណ៍យ៉ាងយូរបំផុតនៅឆ្នាំ 2027។

ទោះជាយ៉ាងណាមកទល់នឹងពេលនេះ គេមិនទាន់ដឹងទេថា Apple គឺអ្នកផលិតរថយន្តដោយខ្លួនឯងផ្ទាល់ ឬក៏ជួលក្រុមហ៊ុនផលិតរថយន្តផ្សេងអោយផលិតរថយន្តអោយខ្លួន ព្រោះមួយរយះពេលកន្លងមកមានបណ្តាព៌ត័មានលេចលឺហាក់ច្បាស់ការណ៍ជាច្រើនបានចុះផ្សាយថា Apple បានជូបពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ត Hyundai Moto Company របស់កូរ៉េខាងត្បូង ក៏ដូចជាក្រុមហ៊ុនផលិតអាគុយអគ្គិសនីមួយចំនួនទៀតអោយផលិត និងផ្គត់ផ្គង់អោយខ្លួន។ បើពិតដូច្នោះមែន គឺមិនខុសអីពីទូរស័ព្ទ iPhone និងឧបករណ៍ iOS មួយចំនួនទៀតនោះទេ ដែលត្រូវបានផលិតដោយក្រុមហ៊ុនចិនឈ្មោះថា Foxconn ដោយ Apple គ្រាន់តែអភិវឌ្ឍន៍ Software សម្រាប់ដាក់បញ្ចូលក្នុងឧបករណ៍ទាំងនោះប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន