no-alternative title

ក្រុមហ៊ុន Ford ប្រកាសដាក់សម្ពោធជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2 របស់ខ្លួន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ។ ការដាក់សម្ពោធជាផ្លូវការនៃកម្មវិធីនេះគឺដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃយុគសម័យឌីជីថល ជាពិសេសនោះគឺកាន់តែផ្តល់នូវភាពងាយស្រួលក៏ដូចជាបត់បែនទៅតាមស្ថានភាពសង្គមបច្ចុប្បន្នដែលកំពុងតែជួបបញ្ហានៃការរីករាលដាលនៃជម្ងឺកូវីដ 19 ដែលនេះគឺជាការរួមចំណែកមួយដ៏ធំក្នុងការកាត់បន្ថយការចេញទៅខាងក្រៅ ការជួបជុំកន្លែងមានមនុស្សច្រើន កាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺផងដែរ ដោយអតិថិជនទាំងអស់អាចមើលព័ត៍មានទាក់ទងអំពីរថយន្ត និងកក់សេវាជួសជុលរថយន្តទុកជាមុនតាមរយៈកម្មវិធីនេះផ្ទាល់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គោលបំណងរបស់ក្រុមហ៊ុនចង់រក្សាទំនាក់ទំនងយ៉ាងជិតស្និតទៅកាន់អតិថិជនតាមរយៈការបង្ខិតផលិតផល និងសេវាកម្មរបស់ Ford ឲ្យគៀកជាមួយនឹងសាធារណៈជន ជាពិសេសនោះគឺអតិថិជន Ford តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ។ 

កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 គឺជាបណ្តុំព័ត៍មានស្តីពីរថយន្ត Ford គ្រប់ម៉ូឌែល ប្រូម៉ូសិនថ្មីៗ ព័ត៍មានទូទៅអំពីផ្នែកលក់ និងសេវាកម្ម ក៏ដូចជាទំនាក់ទំនងដើម្បីសុំជំនួយជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស។ កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ត្រូវបានកែប្រែរូបរាង និងមុខងារថ្មីទាំងស្រុង ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះគឺលោកអ្នកអាចធ្វើការកក់សេវាកម្មថែទាំ និងជួសជុលរថយន្ត Ford បានគ្រប់ពេលវេលាគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស នៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តជាងមុនជូនដល់អតិថិជនដែលកម្មវិធីនេះអាចប្រើប្រាស់បានទាំងអ្នកប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ iOS និង Android។ សម្រាប់ Ford Cambodia Mobile App ជំនាន់ទី 2 នេះមានមុខងារពិសេសចំនួន 5 ដែលក្នុងនោះរួមមាន៖

•មុខងារទី 1 គឺ “ប្រភេទរថយន្ត” លោកអ្នកអាចស្វែងយល់អំពីព័ត៍មាន និងប្រភេទរថយន្ត Ford គ្រប់ម៉ូឌែលដែលរួមមាន៖ រថយន្តតូច រថយន្តគ្រួសារ រថយន្តភីកអាប់ និងរថយន្តអាជីវកម្ម។ សម្រាប់មុខងារនេះវានឹងបង្ហាញអំពី៖ រូបភាពផ្នែកខាងក្រៅ និងខាងក្នុង បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព វីដេអូរបស់រថយន្តនេះ ពណ៍រថយន្ត ជាពិសេសនោះគឺលោកអ្នកអាចធ្វើការគណនាប្រាក់កម្ចីទិញរថយន្តបានភា្លមៗតែម្តង

•មុខងារទី 2 គឺ “ព័ត៍មាន និងប្រូម៉ូសិនថ្មីៗ” លោកអ្នកអាចស្វែងយល់អំពីប្រូម៉ូសិនថ្មីៗនៃរថយន្ត Ford គ្រប់ម៉ូឌែល និងអាចមើលអត្ថបទព័ត៍មានទាក់ទងទៅនឹងរថយន្ត Ford បានផងដែរ

•មុខងារទី 3 គឺ “ព័ត៍មានទូទៅអំពីសេវាកម្ម” លោកអ្នកអាចស្វែងយល់អំពីសេវាកម្ម និងព័ត៍មានទាក់ទងទៅនឹងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សេវាកម្មរបស់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane គន្លឹះនៃការថែទាំរថយន្ត គ្រឿងបន្លាស់រថយន្ត ស្វែងរកទីតាំងក្រុមហ៊ុន Ford និងយានដ្ឋានដៃគូតាមបណ្តាខេត្តនានា

•មុខងារទី 4 គឺ “ឆាតផ្ទាល់” ជាមុខងារ Live Chat សម្រាប់ឲ្យលោកអ្នកធ្វើការ Chat ផ្ទាល់មកកាន់បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Ford 

•អ្វីដែលអស្ចារ្យនោះគឺ មុខងារទី 5 ដែលអាចឲ្យលោកអ្នកធ្វើការកក់សេវាកម្មថែទាំប្តូរប្រេងម៉ាស៊ីន និងសេវាកម្មជួសជុលរថយន្តនៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ដូចជា៖ សាខាព្រះមុន្នីវង្ស សាខាទឹកថ្លា សាខាទួលសង្កែ និងសាខាសៀមរាប។

ក្រៅពីមុខងារពិសេសៗទាំង 5 នេះក្នុងកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះនៅមានមុខងារផ្សេងៗជាច្រើនទៀតដូចជា៖

•ឆែកមើលប្រវត្តិជួសជុលរថយន្តរបស់លោកអ្នក

•របៀបប្រើប្រាស់មុខងាររថយន្ត

•ការផ្តល់មតិយោបល់

•ការគណនាប្រាក់កម្ចី

•ការកំណត់ និងភាសា

•ជំនួយការ

•មុខងារភ្ជាប់ផ្ទាល់ទៅបណ្តាញសង្គមទំនាក់ទំនងដូចជា៖ Facebook, Youtube, LinkedIn, Instagram និង Telegram។

ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមពីរបៀបប្រើប្រាស់នៃកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះសូមទស្សនាវីដេអូស្តីពីរបៀបប្រើប្រាស់នេះទាំងអស់គ្នា ៖

Ford Cambodia Mobile App ធ្វើឲ្យជីវិតលោកអ្នកកាន់តែងាយស្រួល! One Click – Full Service!

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់៖

•ផ្នែកលក់: ភ្នំពេញ 012 333 975  | សៀមរាប 063 766 661 | កំពង់ចាម 092 888 476

•ផ្នែកសេវាកម្ម: 078 992 992

•ផ្នែកសេវាជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស៖ ភ្នំពេញ 016 222 016 | សៀមរាប 087 222 016

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន