no-alternative title

ក្រុមហ៊ុន LG Electronics បានចាប់ផ្តើមបង្កើនអាជីវកម្មរថយន្តអគ្គិសនីវិញហើយ បន្ទាប់ពីការប្រកាសបិទអាជីវកម្មស្មាតហ្វូន

LG Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង បានបិទនូវអាជីវកម្មស្មាតហ្វូនរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុននេះ ក៏មានគោលដៅថ្មីនៅក្នុងការបង្កើនទៅលើការផលិតរថយន្តអគ្គិសនីវិញផងដែរ។ នៅចុងខែកក្កដានេះ ក្រុមហ៊ុន LG នឹងបិទនូវអាជីវកម្មស្មាតហ្វូនរបស់ខ្លួនទាំងស្រុង និងផ្តោតទៅលើអាជីវកម្មនៃរថយន្តអគ្គិសនីវិញ។

នៅក្នុងខែដដែលនេះ ក្រុមហ៊ុន LG នឹងចាប់ផ្តើមងាកទៅផ្តោតនៅលើប្រព័ន្ធរថយន្តអគ្គិសនីវិញ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន Magna International របស់ប្រទេសកាណាដា គឺជាក្រុមហ៊ុនមួយដែលនាំមុខនៅក្នុងការផ្គត់ផ្គង់នៃសភាសភាគសម្រាប់រថយន្ត ហើយក្រុមហ៊ុននេះ នឹងទិញនូវភាគហ៊ុនចំនួន 49% នៅក្នុងការបណ្តាក់ទុនរួមគ្នានេះ។ ការបណ្តាក់ទុនរួមគ្នានេះនឹងបង្កើតជាក្រុមហ៊ុន LG Magna e-Powertrain ដែលស្ថិតនៅក្នុងទីក្រុងកំពុងផែ Incheon។ ក្រុមហ៊ុននេះ ក៏បានត្រៀមក្នុងការបង្កើតទីតាំងនៅក្នុងទីក្រុង Michigan សហរដ្ឋអាមេរិក និងទីក្រុង Nanjing នៅក្នុងប្រទេសចិនដែលមានទីផ្សារខ្លាំងទៅលើរថយន្តអគ្គិសនីនេះ។ 

គួរបញ្ជាក់ផងដែរថា អតិថិជនសំខាន់របស់ក្រុមហ៊ុន Magna នេះ គឺមានក្រុមហ៊ុនធំៗជាច្រើនដូចជា General Motors, BMW និង Ford Motor ជាដើម។ នៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុន Magna នេះ ក្រុមហ៊ុន LG នឹងមានសក្តានុពលយ៉ាងខ្លាំងក្លានៅក្នុងការផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនទៀតនៅលើពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន