no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

មជ្ឈមណ្ឌលជួលជុលរថយន្ត Ford សាខាទួលសង្កែ ចាប់បើកដំណើរការហើយ!

កាលពីថ្ងៃទី 05  ខែមិថុនា ឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ105 សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

no-alternative title

មជ្ឈមណ្ឌលជួសជុលរថយន្ត Ford នេះ សាងសង់ឡើងលើផ្ទៃដីទំហំ 5500 ម៉ែត្រការ៉េ ដែលមានប៉ុងសំរាប់ជួសជុលរថយន្តចំនួន 20 ប៉ុងសំរាប់ត្រួតពិនិត្យរថយន្តទូទៅចំនួន៣ ប៉ុងសំរាប់ថ្លឹងចង្កូតនិងកង់រថយន្តដោយប្រព័ន្ធកុំព្យូទ័រចំនួន 1 សម្ភារៈបរិក្ខារ និងឧបករណ៍ជួសជុលរថយន្តត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់ Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណជាង 30 នាក់។

ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។ 

 

មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យនិងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មគ្រឿងបន្លាស់ជាដើម។

 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែនេះ គឺជាសាខាទី 4 ដែលសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើននៃការប្រើប្រាស់រថយន្ត Ford និងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ជាពិសេសក្នុងគោលបំណងពង្រីកនូវសេវាកម្មរថយន្តFord ឲ្យកាន់តែគៀកនឹងអតិថិជន”។ 

 

មជ្ឈមណ្ឌលជួលជុលរថយន្ត Ford សាខាទួលសង្កែ ចាប់បើកដំណើរការហើយ!

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម