no-alternative title

មួយរយៈចុងក្រោយនេះឃើញថាទីលានជិះកូនឡាន Go-Kart Yamamoto Circuit មានការចាប់អារម្មណ៍កាន់តែខ្លាំង!

ថ្មីៗនេះ បន្ទាប់ពីបានបើកអោយដំណើរការទទួលអតិថិជន ដែលចូលចិត្តកម្សាន្ត ជាមួយរថយន្តប្រណាំងប្រភេទ Go-Kart មួយរយៈពេលខ្លី ឃើញថា Go-Kart លើទីលាន Yamamoto Circuit គឺបានធ្វើអោយប្រជាជនជាច្រើន បង្ហាញការអារម្មណ៍យ៉ាងខ្លាំង ចំពោះវត្តមាននៃអាជីវកម្មមួយនេះ ។ ទីលានជិះកូនឡាន Go-Kart លើទីលាន Yamamoto Circuit នៅតំបន់កសិទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យ បានកំពុងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ចូលកម្សាន្តយ៉ាងមនោរម្យ និងកំពុងមានអ្នកទៅលេងកាន់តែច្រើនឡើង រៀងរាល់ថ្ងៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់តម្លៃសំបុត្រនៃការចូលលេងកូនឡាន Go-Kart នេះ ត្រូវបានកំណត់តាមប្រភេទ និងជម្រើសដែលភ្ញៀវចង់បាន។ ចំពោះការចូលលេងដំបូង គឺគេកំណត់ល្បឿនរត់ ប្រមាញ 30 km/hជុំបន្ទាប់ អាចបើកល្បឿនដល់ 70 km/h ចំនួន 5 ជុំ វគ្គនេះ តម្លៃ 20$/ម្នាក់។ បន្ទាប់ពីលេងវគ្គនេះហើយ បើភ្ញៀវនៅតែចង់បន្តភាពសប្បាយរីករាយលើទីលាន Yamamoto Circuit អាចបន្តវគ្គល្បឿនលឿនមួយកម្រិតទៀត ដោយអាចលេងល្បឿនបានដល់ 80 km/h ចំនួន 5 ជុំ ដូចគ្នា ក្នុងតម្លៃ 18$ ។ ដោយឡែក សម្រាប់សំបុត្រចូលទស្សនា ដោយមិនបើកឡាន Go-Kart គឺថ្លៃ 1ម៉ឺនរៀលតែប៉ុណ្ណោះ។

បច្ចុប្បន្ន Yamamoto Circuit គឺជាទីលានប្រណាំង Go-Kart ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់កសិទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល 40 Km ពីរង្វល់មូលចោមចៅ។ លោកអ្នកអាចធ្វើដំណើរទៅទីនោះ តាមផ្លុវជាតិលេង 4 ហួសផ្សារព្រៃផ្ដៅបន្តិច រួចបត់ចូលតាមផ្លូវនៅខាងឆ្វេងដៃ។

ក្រៅពីជិះ Go-Kart អស់ចិត្តអស់ចង់រួចហើយ ភ្ញៀវទេសចរ ក៏អាចចូលទស្សនា និងសម្រាកលម្ហែកាយនៅ កញ្ចុះសម្រាប់អង្គុយលេង សួនសត្វ ហាងកាហ្វេ ភោជនីយដ្ឋាន ក្នុងតំបន់កសិទេសចរណ៍នេះថែមទៀតផង៕

រូបភាព៖ Yamamoto Circuit.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន