no-alternative title

Ford កំពុងតែសិក្សាដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃរបស់ខ្លួន ដែលស្រដៀងរថយន្តបើកបរស្វ័យប្រវត្តិអញ្ចឹងដែរ

នៅក្នុងកំឡុងពេលដែលមានការប្រកួតប្រជែងខ្លាំងសម្រាប់ទីផ្សាររថយន្តបើកបរដោយស្វ័យប្រវត្តិ បានធ្វើអោយក្រុមហ៊ុនផលិតរថយន្តជាច្រើន បានខិតខំស្វែងរកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបន្ថែមលើអ្វីដែលមានស្រាប់នាពេលបច្ចុប្បន្នរបស់ខ្លួន។ ជាក់ស្តែងពេលនេះ ក្រុមហ៊ុនរថយន្ត Ford បាននឹងកំពុងតែសិក្សា និងត្រៀម ដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ អនុញ្ញាតឲ្យម្ចាស់រថយន្ត ដកដៃពីចង្កូត សម្រាកដៃ សម្រាកជើងបាន ស្រដៀងរថយន្តបើកបរស្វ័យប្រវត្តិអ៊ីចឹងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford បានបញ្ជាក់យ៉ាងដូច្នេះថា បច្ចេកវិទ្យាថ្មីនេះ ឈ្មោះថា Ford Active Drive Assist system។ វាអាចនឹងធ្វើការប្រកាសដាក់ឲ្យដំណើរការលើរថយន្តទំនើបៗម៉ាក Ford នាចុងឆ្នាំ 2021 ខាងមុខនេះ។ មកទល់នឹងពេលនេះ ក្រុមហ៊ុន Ford បាននឹងកំពុងសំឡឹងមើលលើរថយន្តម៉ាក Ford Mustang Mach-E ស៊េរីឆ្នាំ 2021 នៅក្នុងការបំពាក់នូវបច្ចេកវិទ្យាជំនួយដៃចង្កូតបាននេះ។ 

យ៉ាងណាមិញ បច្ចេកវិទ្យា ជំនួយដៃចង្កូតនេះ មិនមែនមានន័យថា អ្នកបើកបរអាចព្រលែង ចង្កូតរថយន្តបាន 100% ដូចរថយន្ត Tesla នោះទេ គ្រាន់តែមុខងារនេះ អាចជូយគ្រប់គ្រងការបង្កើនល្បឿន ទប់ហ្វ្រាំងពេលមានឧបសគ្គ និងជួយកាចចង្កូត ព្រមគ្នាក្នុងពេលតែមួយប៉ុណ្ណោះ។ មានន័យថា ម្ចាស់រថយន្តនៅតែតម្រូវឲ្យអង្គុយកៅអី ជួយឃ្លាំមើលផ្លូវដដែលពេលបើកបរដដែល។

ក្រុមហ៊ុន Ford បានបញ្ជាក់បន្ថែមថា មុខងារ មុខងារ Active Drive Assist System (ADAS) នេះ នឹងអាចដំណើរការ ចំពោះទីតាំង ដែលបានកំណត់ជាមុន ហើយដាក់ឲ្យដំណើរការសាកល្បង នៅតាមបណ្ដាផ្លូវ highway ក្នុងសហរដ្ឋអាមេរិច និងប្រទេសកាណាដា សិនប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន