no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ពិតជាមិនគួរអោយជឿរថយន្ត Jaguar I-PACE ស៊េរីថ្មីឆ្នាំ 2021 សាកថាមពលថ្មត្រឹមតែ 15 នាទីប៉ុណ្ណោះ អាចធ្វើដំណើរបាន 125 គីឡូម៉ែត្រ

មួយរយៈចុងក្រោយនេះ បើសិនជាយើងក្រឡេកមើលទៅឧស្សាហកម្មយានយន្ត ឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាថាមពលថ្ម នៅក្នុងជំនួសការប្រើប្រាស់ប្រេងសាំង និងឧស្ម័ន ត្រូវបានក្រុមហ៊ុននិមួយៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់រថយន្តថ្មីៗរបស់ខ្លួន ដើម្បីប្រជែងទីផ្សារ និងទាក់ទាញអតិថិជន ដែលគាំទ្រផលិតផលរថយន្តរបស់ខ្លួន។ 

 

no-alternative title

នៅថ្ងៃនេះ មានព័ត៌មានថ្មីមួយ អាចនិយាយថា សឹងមិនគួរឲ្យជឿសោះថា រថយន្តម៉ាក Jaguar I-PACE ស៊េរីឆ្នាំ 2021 គឺមានភ្ជាប់នូវឆ្នាំងសាកល្បឿនលឿន ដូចទូរស័ព្ទដែរ ដោយផ្តល់ោយម្ចាស់រថយន្តចំណេញពេលវេលា មិនចាំបាច់រងចាំយូរ គឺគ្រាន់តែដោតសាកភ្លើងតាមស្ថានីយ៍សាកថាមពេលរថយន្ត ត្រឹមតែ 15 នាទីប៉ុណ្ណោះ អាចបន្តដំណើរបានចម្ងាយផ្លូវរហូតដល់ 125 Km ដោយគ្មានការព្រួយបារម្ភឡើយ។

ក្រុមហ៊ុននេះ បាននិយាយថា នេះគឺជា ការអភិវឌ្ឍន៍ថ្មីដែល Jaguar ទើបបានប្រកាសថា រថយន្ត SUV ម៉ូឌែល I-PACE សាកថាមពលអគ្គិសនីតាមផ្លូវរបស់ខ្លួន នឹងជួយសន្សំសំចៃពេលវេលារបស់ម្ចាស់រថយន្ត បានកាន់តែច្រើន មិនធ្លាប់មានពីមុនមក។ អរគុណដល់ ឆ្នាំសាកវេទមន្ត កម្លាំង 100kW ដែលស៊ីពេលសាកថាមពេល តាមស្ថាយនីយ៍សាកភ្លើង ត្រឹមតែ 15នាទី ដូចសាកទូរសព្ទដែរ តែអាចជិះបានដល់ជាង 125 Km ដោយសុវត្ថិភាព។

បន្ថែមពីនេះ អេក្រង់បង្ហាញព័ត៌មានក្នុងរថយន្តក៏ត្រូវបាន ពង្រីកឲ្យកាន់តែធំ និងទំនើបជាងមុន ងាយស្រួលដល់ការបង្ហាញដំណឹងដល់អ្នកបើកបរ ថានៅខាងមុខចម្ងាយប៉ុន្មានទើបមាន ស្ថានីយ៍សាកថាមពលរថយន្តបាន។ រថយន្តសាកថាមពេលអគ្គិសនី តាមស្ថានីយ៍ Jaguar I-PACE ស៊េរីឆ្នាំ2021 ជារថយន្ត SUV ទំនើបជំនាន់ថ្មីចុងក្រោយ របស់ Jaguar បើកបរដោយកង់មុខក្រោយ (AWD) ស៊ីថាមពាលភ្លើងសាកសុទ្ធ100% អាចផ្ទុកថាមពលបើកបរ បានដល់ 294kW កម្លាំងរមួល 696ញ៉ូតុនម៉ែត្រ។

រថយន្តនេះ អាចបង្កើនល្បឿនពី 0-100km/h ប្រើពេលត្រឹមតែ 4.8វិនាទីប៉ុណ្ណោះ។ ចំពោះតម្លៃលក់នៅចក្រភពអង់គ្លេស មានចាប់ពី 80,900$ ឬ 65,195 ផោន៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម