no-alternative title

Xioami បង្ហាញនូវកង់អេឡិចត្រូនិច Ninebot C30 នៅក្នុងប្រទេសចិន និងជាកង់អេឡិចត្រូនិចដែលមានតម្លៃថោកបំផុត

បន្ទាប់ពីការប្រកាសបង្ហាញនូវកង់អេឡិចត្រូនិច Ninebot Kart Pro និង  Ninebot E8 សម្រាប់ក្មេងៗរួចហើយ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi នៅថ្ងៃនេះ បានប្រកាសចេញនូវកង់អេឡិចត្រូនិចថ្មី គឺម៉ូដែល Ninebot C30 Series របស់ខ្លួន ដែលជាការរចនាឡើងសម្រាប់ក្មេងជំទង់ៗ ហើយនេះ គឺជាកង់អេឡិចត្រូនិ ចដែលមានតម្លៃថោកបំផុតនៅលើទីផ្សារផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា  កង់អេឡិចត្រូនិច Ninebot C30 នេះ នឹងចូលរួមជាមួយនឹងវត្តមានរបស់កង់ស៊េរី C-Series របស់ក្រុមហ៊ុននេះ ដែលនៅក្នុងនោះមានដូចជា Ninebot C40, C60 និង  C80 ដែលមានតម្លៃ 3,999 yuan (~$571), 4,999 yuan (~$714) និង 5,999 yuan (~$857) រៀងគ្នា។ សូមជំរាបថា កាលពីឆ្នាំមុននេះ កង់អេឡិចត្រូនិច Ninebot របស់ក្រុមហ៊ុន Xiaomi នេះគឺមាន 2 ស៊េរីនោះគឺ  C-series និង E-series នៅក្នុងប្រទេសចិន។ 

ប្រភពខាងលើនេះ បន្តថា កង់ប្រភេទ C-series នេះមិនចាំបាច់អោយអ្នកប្រើប្រាស់មានបណ្ណបើកបរ ឬការចុះបញ្ជីយានយន្តដើម្បីប្រើប្រាស់វានោះទេ។ តម្លៃរបស់កង់ Ninebot C30 នេះគឺ 3,599 yuan (~$514) ហើយវាដាក់លក់ដំបូងនៅក្នុងតម្លៃត្រឹមតែ 2,999 yuan (~$428) ប៉ុណ្ណោះ។ កង់នេះ មានទម្ងន់ស្រាលជាងមុន និងតូចជាងមុនបើធៀបទៅនឹងម៉ូឌែលមុនៗរបស់វានោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន