no-alternative title

Ford Territory នឹងក្លាយជារថយន្ត SUV ជំនាន់ថ្មីមួយទៀត ដែលនឹងចូលមកបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា

កាលពីដើមខែ កក្កដា 2020 ក្រុមហ៊ុន Ford នៅប្រទេសហ្វីលីពីន បានប្រកាសពីការត្រៀមខ្លួននាំចូលរថយន្ត Crossover ប្រភេទ 5កៅអី ម៉ាក Ford Territory រួចមកម្ដងមកហើយ។ ទន្ទឹមគ្នានេះដែរ តាមការឲ្យដឹងក្រៅផ្លូវការ រថយន្ត SUV ខ្នាតកណ្ដាលនេះ ក៏នឹងអាចបង្ហាញខ្លួន ក្នុងទីផ្សាររថយន្តប្រទេសកម្ពុជា នាពេលខាងមុខឆាប់ៗនេះផងដែរ យោងតាមសារផ្លូវការ បណ្តាញសង្គមរបស់ Ford Cambodia

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Ford Territory ត្រូវបានក្រុមហ៊ុនបំពាក់ជាមួយនឹង ម៉ាស៊ីន 1.5L EcoBoost ស៊ីឡាំង V4 ប្រើប្រអប់លេខ 6 អូតូ កម្លាំង 161 សេះ និងបែងចែកជាពីរប្រភេទ គឺប្រភេទ និងបែងចែកជាពីរប្រភេទ គឺ Trend និង Titanium។ សម្រាប់បច្ចេកវិទ្យាវិញ ក្រុមហ៊ុន Ford មិនដែលធ្វើឲ្យអតិថិជនខ្លួនខកចិត្តណាស់។

រថយន្ត Ford Territory នឹងភ្ជាប់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដូចជា មានកាមេរ៉ា 360 មួយជុំឡាន, មុខងារកំណត់ល្បឿនស្វ័យប្រវត្តិ (Adaptive Cruise Control) មុខងារ adaptive Park Assist សម្រាប់ជំនួយពេលចូលចត, មុខងារសម្រាប់ជំនួយដល់ការចតរថយន្តលើផ្លូវចំណោត, កៅអីស្បែកបញ្ជាឆ្លាតវៃ អេក្រង់ទំហំ 10អ៊ីញជាដើម។ សម្រាប់ផ្នែកខាងក្រៅវិញ រថយន្តលក្ខណៈគ្រួសារ 5កៅអីនេះ នឹងបំពាក់ដោយដំបូលបើក panoramic moonroof និងយ៉ាន់ទំហំ 18 អ៊ីញ។

យ៉ាងណាមិញ ក្រុមហ៊ុនរថយន្ត Ford Philippines នៅមិនទាន់បានកំណត់ពីពេលវេលាជាក់លាក់ ថានឹងនាំចូលរថយន្តនេះ ទៅកាន់ទីផ្សារហ្វីលីពីនថ្ងៃណានៅឡើយទេ ប៉ុន្តែបង្ហើបថា វត្តមានរបស់ Ford Territory អាចនឹងបង្ហាញខ្លួនក្នុងប្រទេសនេះ ក្នុងអំឡុងខែសីហា ឆ្នាំ2020នេះ។ ដូច្នេះយើងសង្ឃឹមថា បន្ទាប់ពីប្រទេសហ្វីលីពីន វត្តមានរបស់រថយន្ត Crossover នេះ ក៏នឹងកាន់តែរំកិលខ្លួន ជិតមកដល់ទីផ្សាររថយន្តប្រទេសកម្ពុជា ដែលនឹងនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន RMA CAMBODIA ផ្ទាល់តែម្ដង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន