no-alternative title

រថយន្ត Ford Territory 2021 នឹងបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាឆាប់ៗនេះហើយ ខណៈដែលការកក់ទុកមុនកំពុងតែមានការគំាទ្រពីសំណាក់អតិថិជន

ថ្មីៗនេះ យោងតាមប្រកាសផ្លូវការក្រុមហ៊ុន Ford បានអោយដឹងថា រថយន្ត SUV ខ្នាតកណ្ដាលថ្មីមួយទៀតរបស់ខ្លួន នឹងបង្ហាញខ្លួនក្នុងទីផ្សាររថយន្តប្រទេសកម្ពុជា នាពេលឆាប់ៗនេះខាងមុខហើយ។ មួយរយៈចុងក្រោយនេះ តាមការបង្ហាញពីបុគ្គលិកផ្នែកលក់របស់ Ford គឺកំពុងតែមមាញឹកជាខ្លាំងជាមួយនឹងអតិថិជន ដោយសារតែរថយន្តនេះ គឺជារថយន្តជំនាន់ថ្មី មានរូបរាងស្អាត និងមានតម្លៃសមរម្យ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមបណ្តាញសង្គមផ្លូវការរបស់ Ford Cambodia បានអោយដឹងថា រថយន្ត Ford Territory គឺមានការកក់ទុកបណ្តើរៗ ហើយកំពុងតែមានការគំាទ្រពីសំណាក់អតិថិជនថែមទៀតផង ដូច្នេះយើងនឹងបានឃើញនូវរយន្តថ្មីមួយប្រភេទទៀតឆាប់ៗនេះហើយ។ យោងតាមការបង្ហាញនៅលើវីបសាយរបស់ Ford បានបញ្ជាក់ថា រថយន្ត Ford Territory ត្រូវបានក្រុមហ៊ុនបំពាក់ជាមួយនឹងម៉ាស៊ីន 1.5L EcoBoost ស៊ីឡាំង V4 ប្រើប្រអប់លេខ 6 អូតូ កម្លាំង 161 សេះ។ 

រថយន្ត Ford Territory នឹងភ្ជាប់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដូចជា មានកាមេរ៉ា 360 មួយជុំឡាន, មុខងារកំណត់ល្បឿនស្វ័យប្រវត្តិ (Adaptive Cruise Control) មុខងារ adaptive Park Assist សម្រាប់ជំនួយពេលចូលចត, មុខងារសម្រាប់ជំនួយដល់ការចតរថយន្តលើផ្លូវចំណោត, កៅអីស្បែកបញ្ជាឆ្លាតវៃ អេក្រង់ទំហំ 10 អ៊ីញជាដើម។ សម្រាប់ផ្នែកខាងក្រៅវិញ រថយន្តលក្ខណៈគ្រួសារ 5 កៅអីនេះ នឹងបំពាក់ដោយដំបូលបើក Panoramic Moonroof និងយ៉ាន់ទំហំ 18 អ៊ីង។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងក្រុមហ៊ុន Ford ឬ ក្រុមហ៊ុន RMA CAMBODIA ដែលជាអ្នកនាំចូលផ្ដាច់មុខដោយផ្ទាល់តែម្ដង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន