no-alternative title

ក្រុមហ៊ុន Ford គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិជំនានទី 4 ទៅលើរថយន្តប្រភេទ SUV របស់ខ្លួនឆាប់ៗនេះហើយ

ជាមួយនឹងការបង្ហាញរថយន្តសាកល្បងស្វ័យភាពចុងក្រោយរបស់ខ្លួន ក្រុមហ៊ុន Ford បានបង្ហាញពីការជឿជាក់ថា ខ្លួននឹង ជំហានមួយទៀត ដែលនឹងខិតទៅជិតក្នុងការផ្តល់ជូននូវសេវាកម្មរថយន្តបើកបរដោយខ្លួនឯង self-driving car service នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NBC News។ យោងតាមការផុសរបស់គេហទំព័រ Medium ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីនេះ ហើយនិងបានរៀបរាប់លំអិតអំពីរថយន្តសាកល្បងស្វ័យភាពជំនាន់ទី 4 របស់ខ្លួន នេះផងដែរ ដោយអះអាងនៅក្នុងដំណើរការថា បច្ចេកវិទ្យាថ្មីនេះ នឹងមានរួមបញ្ចូលបច្ចេកវិទ្យាទាំងអស់ ដែលក្រុមហ៊ុនត្រូវការសម្រាប់ពាណិជ្ជកម្ម។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford បាននិយាយថា “ជាមួយនឹងយានយន្តធ្វើតេស្តជំនាន់ទី 4 របស់យើង យើងមានអ្វីគ្រប់យ៉ាង ដែលយើងត្រូវការពីយានយន្តដើម្បីក្រោកឈរឡើង សម្រាប់ផ្តល់សេវាកម្មបើកបរដោយខ្លួនឯង”។ “យើងមានទំនុកចិត្តថា យើងកំពុងស្ថិតនៅលើមាគ៌ា ដើម្បីបើកដំណើរការសេវាកម្មប្រកបដោយសុវត្ថិភាព អាចទុកចិត្តបាន និងមានតម្លៃសមរម្យ។ ហើយយើងរង់ចាំប្រាប់អ្នកបន្ថែមទៀត អំពីវិធីដែលសេវាកម្មនេះ នឹងជួយធ្វើឱ្យជីវិតមនុស្សកាន់តែប្រសើរឡើង”។ 

ចំពោះរថយន្តខ្លួនដែកនឹងត្រូវបានប្រើប្រាស់បច្ចេកវិទ្យានេះ គឺនឹងផលិតនៅលើរថយន្តប្រភេទ Escape SUV របស់ក្រុមហ៊ុនជំនួសរថយន្ត Fusion sedan Ford ដែលបានប្រើសម្រាប់ការធ្វើតេស្តិ៍ជំនាន់មុនរបស់ខ្លួន។ ម៉ូដែលថ្មីដល់ជំនាន់ 4 គឺជាឧបករណ៏ LiDAR ដែលមានគុណភាពបង្ហាញខ្ពស់ ដែលជួយផ្តល់ឱ្យយានយន្តនូវទិដ្ឋភាព 360 ដឺក្រេ នៅជុំវិញខ្លួនទៀតផង។ បចេ្ចកកាមេរ៉ានេះ ក៏មានរួមបញ្ចូលនូវឈុតថ្មីនៃម៉ាស៊ីនថត និងស៊ិនស័រ LiDAR ដើម្បីជួយដល់យានយន្ត និងអ្នកជិះកង់ ដែលចូលទៅក្នុងកន្លែងរបស់ខ្លួន។      ក្រុមហ៊ុន Ford គ្រោងនឹងចាប់ផ្តើមធ្វើតេស្តិ៍ទៅលើយានយន្តថ្មីនេះ នៅលើទីលានក្នុងខែនេះ នៅ Austin, Detroit, Miami, Palo Alto, Pittsburgh និង Washington, DC ជាដើម។ 

សូមទស្សនាវីដេអូខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់់៖

គួរបញ្ជាក់ផងដែរថា ការប្រកាសរបស់ក្រុមហ៊ុន Ford នៅពេលនេះ គឺបានកើតឡើងក្នុងកំឡុងពេលដែលមានការមមាញឹក សម្រាប់ក្រុមហ៊ុនដែលមានយានយន្តស្វ័យភាព។ កាលពីថ្ងៃទី15 ខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Cruise ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន GM បាននិយាយថា ខ្លួននឹងចាប់ផ្តើមសាកល្បងរថយន្តគ្មានអ្នកបើកបរពេញលេញ នៅតាមដងផ្លូវនៃសាន់ហ្វ្រាន់ស៊ីស្កូ នៅចុងឆ្នាំនេះ។ មួយសប្តាហ៍មុននេះ Waymo ក៏បានប្រកាសដែរថា ខ្លួនកំពុងចាប់ផ្តើមបើកសេវាកម្ម Waymo One របស់ខ្លួន ដល់ប្រជាជន Phoenix កាន់តែទូលំទូលាយ។ ដោយបានផ្តល់នូវការរីករាលដាលនៃជំងឺឆ្លងវីរុសនេះ មិនបង្ខំឱ្យមានការពន្យារពេលបន្ថែមទៀត ក្រុមហ៊ុន Ford គ្រោងនឹងបើកដំណើរការសេវាកម្មតាក់ស៊ី បើកបរដោយខ្លួនឯងនៅឆ្នាំ 2022 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន