no-alternative title

ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានយកនូវអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលដឹកនាំដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាននាំយកអំណោយសប្បុរសធម៍ជាគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារដែលបានរងគ្រោះដោយសារទឹកជំនន់ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលរួមមានៈ អង្ករ ១០តោន ទឹកត្រី ៥០០យួរ ទឹកស៊ីអ៊ីវ ៥០០យួរ ត្រីខរកំប៉ុង ៥០០យួរ មុង ៥០០ ភួយ ៥០០ និងកន្ទេល៥០០។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អំណោយដែលក្នុងមួយគ្រួសារទទួលបាន៖

•អង្ករ ២០គីឡូក្រាម

•ទឹកត្រី ១យួរ

•ទឹកស៊ីអ៊ីវ ១យួរ

•ត្រីខរកំប៉ុង ១យួរ

•មុង ១

•ភួយ ១

•កន្ទេល ១

ការចុះចែកអំណោយគឺដើម្បីឆ្លើយតប និងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការប៉ះពាល់នៃទឹកជំនន់នេះ។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ ”ខ្ញុំសូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបានគិតគូរពីប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកមួយនេះ ហើយទង្វើទាំងនេះស្តែងអោយឃើញថាក្រុមហ៊ុន អ អិម អេ ខេមបូឌា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក ដោយមិនប្រកាន់នូវវណ្ណះ ពូជសាសន៍ ពណ៍សំបុរនោះទេ។” 

លោក ងន សំាង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថាអំណោយទាំងនេះពិតជាអាចជួយសម្រួលដល់ការរស់នៅរបស់បងប្អូនដែលកំពុងជួបគ្រោះទឹកជំនន់នេះបានមួយផ្នែកធំ ហើយខ្ញុំសង្ឃឹមថាទឹកជំនន់នេះនឹងបាត់ទៅវិញឆាប់ៗនេះ ជូនពរបងប្អូនទំាងអស់គ្នាទទួលបានសុខសុវត្ថិភាព និងជំនះអោយបាននូវទុក្ខលំបាកមួយនេះ។” 

ក្រៅពីការធ្វើអាជីវកម្ម ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការកសាងអាគារសិក្សា បណ្ណាល័យ អណ្តូងទឹកស្អាត ឧបត្ថម្ភសម្ភារៈសិក្សា ដាំដើមឈើ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ការជួសជុលកែលំអរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងកិច្ចការថែរក្សាបរិស្ថានផងដែរ។ 

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ 

កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន RMA Cambodia បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿង ផងដែរ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Ford បានប្រារព្ធពិធីប្រគល់រថយន្ត Ford ចំនួន ៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford ជូនដល់សាលាបច្ចេកទេសឧស្សាហកម្ម។

ហើយនៅក្នុងឆ្នាំ ២០២០ នេះផងដែរ ក្រុមហ៊ុន RMA Cambodia ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺការបន្តប្រគល់នូវរថយន្ត Ford Pick up ឲ្យបានចំនួន ១០ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)  ចំនួន ៤ គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT)   នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាបចំនួន២គ្រឿង។

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន