Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

ដោយសង្កេតឃើញថាទីផ្សារប្រទេសកម្ពុជាមានការពេញនិយមជាមួយនឹងការបំពាក់គ្រឿងតុបតែងលម្អ (Accessories) ឬ កែបន្ថែម (Modified) សម្រាប់ឲ្យរថយន្តមើលទៅខុសប្លែកពីគេ និងកាន់តែមានភាពអំណាច ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយកអត្ថបទមួយនេះមកចែករំលែក ជាពិសេសនឹងត្រូវចិត្តប្រិយមិត្តដែលនិយមចូលចិត្តគ្រឿងតុបតែងលម្អរថយន្តបន្ថែម ដែលយើងខ្ញុំនឹងណែនាំរថយន្ត Ford Ranger មួយម៉ូឌែលថ្មីស្រឡាងដែលទើបតែមានវត្តក្នុងទីផ្សារប្រទេសកម្ពុជានោះ គឺរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022។

 

រថយន្តនេះបានបំពាក់មកជាមួយនឹងគ្រឿងតុបតែងលម្អពណ៍ខ្មៅ (Original) មកពីរោងចក្រដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពស្ព័រ និងមានអំណាចដូចជា៖ ប៉ាណាមុខរចនាបែបសំណាញ់ពណ៍ខ្មៅរលោង យ៉ាន់កង់អាលុយមីញ៉ូមពណ៍ខ្មៅរលោង ជាពិសេសនោះគឺមានបន្ថែមជូននូវកាងផ្នែកខាងក្រោយ (Sport Bar) លើសពីរថយន្ត Pickup ដ៏ទៃ។ 

ក្រៅពីរូបរាងដ៏លេចធ្លោនេះ បើនិយាយពីរថយន្ត Pickup នោះគេនឹងគិតដល់ក្រុមហ៊ុនផលិតរថយន្ត Ford មុនគេដោយសារតែ Ford ជាក្រុមហ៊ុនរថយន្តឈានមុខគេមួយរបស់សហរដ្ឋអាមេរិក ហើយគ្រប់រថយន្ត Ford តែងតែបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសគេ។ យើងខ្ញុំនឹងលើកយកគុណសម្បត្តិ 3 ធំៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 មកចែកជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹង៖

1.សមត្ថភាព៖ បើនិយាយពីរថយន្ត Ford Ranger FX4 នោះគេនឹងគិតដល់សមត្ថភាពនៃរថយន្តនេះមុនគេ ដោយសារតែរថយន្តនេះមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងជាពិសេសនោះគឺសមត្ថភាពដឹកទម្ងន់ធ្ងន់ ដែលអាចជួយសម្រួលដល់ការប្រើប្រាស់លោកអ្នកបានគ្រប់តម្រូវការ។ ជាក់ស្តែងមានចំណុចជាច្រើនដែលអាចបញ្ជាក់ពីសមត្ថភាពរបស់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 នេះដូចជា៖

•ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm 

•ប្រអប់លេខ 6 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូធ្វើឲ្យការបើកបរកាន់តែរលូន និងចូលលេខបានល្អ

•យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 18 អ៊ីញពណ៍ខ្មៅរលោងស័ក្តិសមជាមួយតួរថយន្ត និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញធ្ងន់ៗ

•អាចចុះទឹកបានជម្រៅ 800mm លើសគេ

•ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ 

•ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត 

•ប្រព័ន្ធទប់លំនឹងពេលចុះចំណោត 

•ប្រព័ន្ធហ្រ្វាំង ABS និងEBD  

•ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង 

•ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស) 

•ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង 

•ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ

•អាចអូសសណ្តោងបានដល់ 3 តោន 

•អាចដឹកទំនិញបានដល់ទៅជាង 1 តោន

 

2.ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា បើនិយាយពីចំណុចនេះ Ford គឺឈរនៅលើគេតែម្តង ដោយគ្រប់រថយន្ត Ford ទំាងអស់គឺពិតជាបានគិតគូដល់សុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរបានយ៉ាងល្អ  និងបច្ចេកវិទ្យាដ៏ទំនើបដែលលើសពីដៃគូប្រកួតប្រជែងដែលមានដូចជា៖

•ប្រព័ន្ធកូនសោឆ្លាតវៃ ចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

•កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត 

•សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់

•ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត

•ផ្លិតទឹកស្វ័យប្រវត្ត 

•កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត 

•ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )EPAS)

•ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

•ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ 

•អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ 

•បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map 

•រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V ចំនួន 2

•សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព 

•បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ 

•តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត 

•ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម  

•ប្រព័ន្ធការពារចោរកម្ម 

•ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល 

•ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ  

•ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ 

3.សន្សំសំចៃ និងចំណេញក៏ជាចំណុចមួយដែលមិនគួរមើលរំលង ដែលលោកអ្នកគួរតែពិចារណាមុនពេលទិញរថយន្ត សម្រាប់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 គឺមានចំណុចទាំងនេះ៖

•ការសន្សំសំចៃប្រេងឥន្ធនៈគឺសម្រាប់ការបើកបរលើផ្លូវលាត ត្រឹមតែ 7-8 លីត្រក្នុង 100 គីឡួម៉ែត្រអាស្រ័យលើស្ថានភាពផ្លូវ និងអ្នកបើកបរ

•Ford តែងតែគិតគូពីបរិស្ថានដែលនៅលើរថយន្តនេះមានបំពាក់ប្រព័ន្ធកាត់បន្ថយផ្សែងពុល

•អាចប្រើប្រាស់បានទាំងលក្ខណៈផ្ទាល់ខ្លួន គ្រួសារ និងប្រភេទអាជីវកម្មផ្សេងៗ

•មានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលទៅនឹង Ford Ranger Wildtrak ដែរតែតម្លៃវិញធូរជាងរហូតដល់ជាង 1ម៉ឺនដុល្លាឯណោះ

•តម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរភាគច្រើន និងមានទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជា ងាយស្រួលទិញចូល លក់ចេញ មិនសូវខាត ហើយក្រុមហ៊ុនក៏មានសេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) ផងដែរ

•មានឱកាសចូលរួមដំណើរកម្សាន្តដែលរៀបចំដោយក្រុមហ៊ុន Ford

•ការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ 

•សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ

•ជាពិសេសមានសេវាជួសជុលរថយន្តចល័ត 24 ម៉ោងទូទាំងប្រទេស 

រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 មានតម្លៃ $46,500 ជាពិសេសនោះគឺទិញភ្លាមទទួលបានរថយន្តភ្លាមមិនចាំបាច់រង់ចាំយូរ! សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $392 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $9,300 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បាន តាមតម្រូវការ។ សម្រាប់ពណ៍គឺមាន 3 ពណ៍ដូចជា៖ ស ខ្មៅ និងទឹកប្រាក់។ ចង់ឃើញច្បាស់ពីរូបរាងថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ 

•អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773

•អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939

•អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935

•អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357

•អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Asus ROG Phone 6 បានបង្ហាញសាច់ដុំនៅលើ Geekbench Test ជាមួយនិងបន្ទះឈីប Snapdragon 8+ Gen 1

Asus ROG Phone 6 បានបង្ហាញសាច់ដុំនៅលើ Geekbench Test ជាមួយនិងបន្ទះឈីប Snapdragon 8+ Gen 1

ដោយ ប៉េងលីន
កាន់តែកក្រើក! កាន់តែរញ្ជួយទូទាំងប្រទេសហើយ! សម្រាប់កម្មវិធី “មហារង្វាន់ស្រោចធរណី” ឈ្នះម៉ូតូ Suzuki Nex Crossover ស៊េរីថ្មីឆ្នាំ 2022 សបា្តហ៍ទី 2 នេះ!

កាន់តែកក្រើក! កាន់តែរញ្ជួយទូទាំងប្រទេសហើយ! សម្រាប់កម្មវិធី “មហារង្វាន់ស្រោចធរណី” ឈ្នះម៉ូតូ Suzuki Nex Crossover ស៊េរីថ្មីឆ្នាំ 2022 សបា្តហ៍ទី 2 នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូន Honor បានចាប់ផ្តើមវាយលុកទីផ្សារហើយតាមរយៈនៃការរៀបចំកម្មវិធីពិសេសតាមហាងលកទូរស័ព្ទជាច្រើនទូទាំងប្រទេស

ស្មាតហ្វូន Honor បានចាប់ផ្តើមវាយលុកទីផ្សារហើយតាមរយៈនៃការរៀបចំកម្មវិធីពិសេសតាមហាងលកទូរស័ព្ទជាច្រើនទូទាំងប្រទេស

ដោយ ប៉េងលីន
Sony Xperia 10 IV ត្រូវបានដាក់អោយមានការបញ្ជាទិញជាមួយនិងការបន្ថែមជូនកាសស្តាប់ TWS Earbuds ដោយឥតគិតថ្លៃ

Sony Xperia 10 IV ត្រូវបានដាក់អោយមានការបញ្ជាទិញជាមួយនិងការបន្ថែមជូនកាសស្តាប់ TWS Earbuds ដោយឥតគិតថ្លៃ

ដោយ ប៉េងលីន
ដំណឹងថ្មីបញ្ជាក់ថា Apple នឹងប្រើថាមពលថ្មនៅលើ iPhone 14 Series ធំជាងជំនាន់មុនៗ

ដំណឹងថ្មីបញ្ជាក់ថា Apple នឹងប្រើថាមពលថ្មនៅលើ iPhone 14 Series ធំជាងជំនាន់មុនៗ

ដោយ ប៉េងលីន
បច្ចេកវិទ្យា 6G នឹងមានដាក់អោយប្រើប្រាស់នៅក្នុងឆ្នាំ 2030 ជាមួយនិងសមត្ថភាពល្បឿនលឿនជាង 5G ដល់ទៅ 100 ដង

បច្ចេកវិទ្យា 6G នឹងមានដាក់អោយប្រើប្រាស់នៅក្នុងឆ្នាំ 2030 ជាមួយនិងសមត្ថភាពល្បឿនលឿនជាង 5G ដល់ទៅ 100 ដង

ដោយ ប៉េងលីន