no-alternative title

Honda បានបញ្ចេញនូវគំរូថ្មីនៃរថយន្តអគ្គីសនីរបស់ខ្លួន ដែលមើលទៅស្រដៀងគ្នាជាមួយរថយន្ត Tesla Cybertruck អញ្ចឹង

នៅថ្ងៃនេះ យោងតាមវីដេអូថ្មីមួយ ដែលបានផ្តិតចេញពីព្រឹត្តិការណ៍តាំងពិពណ៌រថយន្ត Guangzhou Auto Show 2021 គឺមានការបង្ហាញចេញនូវគំរូរថយន្តថ្មីមួយរបស់ក្រុមហ៊ុន Honda ដែលមើលទៅលើការឌីស្សាញនោះ គឺមានរូបរាងស្រដៀងគ្នាជាមួយនឹងរថយន្ត Tesla’s Cybertruck អញ្ចឹង។ បើតាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ គឺបាននិយាយថា នេះគឺជារថយន្តអគ្គីសនីប្រភេទ SUV ដែលគ្រោងនឹងចេញលក់នៅប្រទេសចិននាពេលខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកថា កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Honda បានប្រកាសចេញនូវរថយន្តអគ្គីសនីជំនាន់ថ្មីរបស់ខ្លួនចំនួន 5 ម៉ូដែលនៅក្នុងទីផ្សារប្រទេសចិន នៅក្នុងនោះរថយន្តស៊េរីថ្មីចំនួន 2 ម៉ូដែលក្នុងចំណោម 5 ម៉ូដែលនោះ នឹងមានចេញលក់នៅឆ្នាំ 2022 ខាងមុខនេះហើយ។ រថយន្តថ្មីទាំងពីរនោះ គឺជាសមិទ្ធិផលថ្មីមួយដែលមានសហការគ្នាជាមួយក្រុមហ៊ុន Honda និងក្រុមហ៊ុន Dongfeng ហើយនឹងក្រុមហ៊ុន GAC ដែលមានឈ្មោះថា រថយន្ត e:N។ រថយន្ត e:N ពីរម៉ូដែលដំបូងគេនេះ គឺមានរូបរាងដូចគ្នាជាមួយនឹងម៉ូដែល HR-V subcompact crossover models អញ្ចឹង។ 

សូមជំរាបថា ព្រឹត្តិការណ៍តាំងពិពណ៌រថយន្ត Guangzhou Auto Show 2021 នេះ ក្រុមហ៊ុន Honda គឺមានការដាក់តាំងនូវគំរូរថយន្ត EVs របស់ខ្លួនចំនួនដល់ទៅ 5 ម៉ូដែល ក្រោមឈ្មោះថ្មីដែលហៅថា e:N series នេះ។ ប៉ុន្តែបើយើងតាមដាននៅក្នុងវីដេអូនេះ ក្រុមហ៊ុននេះ គឺមានការដាក់តាំង 2 ម៉ូដែលតែបប៉ុណ្ណោះ។ សម្រាប់ម៉ូដែល 3 ទៀត គឺក្រុមហ៊ុន Honda បានត្រឹមតែផ្តល់នូវព័ត៌មានពីការអភិវឌ្ឍតែប៉ុណ្ណោះ។  

ក្រុមហ៊ុន Honda បានបន្ថែមថា រថយន្តអគ្គីសនីចំនួន 3 ម៉ូដែលទៀត គឺនឹងមានឈ្មោះថា e:N Coupe, e:N SUV, និង e:N GT ហើយរថយន្តទាំងនេះ គឺកំពុងតែស្ថិតក្នុងសង្វាក់ផលិតកម្មហើយ ដោយក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនមួយនេះ មានផែនការនឹងប្រកាសចេញជាផ្លូវការណ៍នៅក្នុងឆ្នាំ 2024 ខាងមុខ។ សម្រាប់ EVs គឺនឹងមានការផលិតដោយក្រុមហ៊ុនធំៗចំនួនពីរ Dongfeng Honda និង GAC Honda។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន