no-alternative title

ក្រុមហ៊ុន Tesla សម្រេចបញ្ឈប់មុខងារហ្គេមក្នុងពេលបើកបរនៅលើរថយន្តរបស់ខ្លួនហើយ ក្រោយការរឹតបន្តឹងពីអជ្ញាធ័រសុវត្ថិភាព

បន្ទាប់ពីដាក់សម្ពាធពីនិយ័តករពាក់ព័ន្ធទៅនឹងបទបញ្ញត្តិទៅលើសុវត្ថិភាពរថយន្តសហរដ្ឋអាមេរិក នៅពេលនេះ ក្រុមហ៊ុនផលិតរថន្តស្វ័យបប្រវត្តិ Tesla បានសម្រេចយល់ព្រមបញ្ឈប់មិនអនុញ្ញាតអោយអ្នកបើកបរលេងវីដេអូហ្គេមទៀតនោះទេនៅលើអេក្រង់ Touchscreen នៃរថយន្តរបស់ខ្លួននៅក្នុងអំឡុងពេលដែលរថយន្តធ្វើដំណើរ។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់អាមេរិក បាននិយាយថា ក្រុមហ៊ុន នឹងធ្វើការអាប់ដេតទៅលើកម្មវិធី software របស់ខ្លួននៅលើអ៊ីនធឺណិត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងមុខងារថ្មីនៅក្នុងការអាប់ដេតនេះ គឺមានឈ្មោះហៅថា “Passenger Play” ដែលត្រូវចាក់សោរ ហើយវានឹងមិនដំណើរការនោះទេ នៅពេលដែលរថយន្តមានចលនា។ ការវិវត្តន៍នេះ បន្ទាប់ពីទីភ្នាក់ងារនេះបានប្រកាសថា ខ្លួននឹងបើកការស៊ើបអង្កេតផ្លូវការមួយពាក់ព័ន្ធទៅនឹងការព្រួយបារម្ភអំពីវីដេអូហ្គេមរបស់ក្រុមហ៊ុន Tesla ដែលអនុញ្ញាតអោយអ្នកធ្វើដំណើរលេងហ្គេមបាននៅពេលដែលបើកបរនោះ។ 

ការស៊ើបអង្កេតនេះរកឃើញថា មុខងារ “Passenger Play” គឺអនុញ្ញាតអោយអ្នកបើកបរលេងហ្គេមជាច្រើននៅលើអេក្រង់ Touchscreen ចាប់តាំងពីខែធ្នូឆ្នាំ 2020 មកម្ល៉េះ។  មុននេះ មុខងារនេះត្រូវបានដាក់អោយដំណើរការនៅពេលដែលរថយន្តចតនៅក្នុងចំណតប៉ុណ្ណោះ។ NHTSA បាននិយាយថា ហ្គេមនេះអាចលេងបានប្រសិនបើមិនមែនជាអ្នកបើកបរជាអ្នកលេង ហើយវាក៏អាចនឹងបង្ករអោយមានការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ក្រុមហ៊ុនTesla មកទល់ពេលនេះក៏មានគ្រោះថ្នាក់ចំនួន 11 ករណីពាក់ព័ន្ធទៅនឹងមុខងារ Autopilot ឬប្រព័ន្ធបើកបរដោយខ្លួនឯងដែលបង្ករអោយមនុស្សរបួស 17 នាក់ និងស្លាប់ 1 នាក់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន