កាលពីដើមសប្តាហ៍នេះ និយតករសហរដ្ឋអាមេរិក បានចេញច្បាប់ចុងក្រោយមួយ ដែលអនុញ្ញាតអោយក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិជាច្រើន អាចបំពាក់នូវបច្ចេកវិទ្យា បើកបរដោយមិនចាំបាច់មានមនុស្សបើកនោះទេ។ សម្រាប់អ្នកដែលមិនបានដឹងនោះ រថយន្តស្វ័យប្រវត្តិជាច្រើន ដាក់លក់នៅក្នុងសហរដ្ឋអាមេរិក គឺទាមទារអោយមានមុខងារគ្រប់គ្រងការបើកបរដោយមនុស្សដើម្បីគោរពតាមស្តង់ដារ។
ដូចនេះ ក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិជាច្រើន និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានប្រឈមមុខទៅនឹងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Automated Driving Systems (ADS) ដោយមិនចាំបាច់មានការគ្រប់គ្រងពីមនុស្សនោះទេ។ ស្តង់ដារនេះ ក៏ត្រូវបានដកចេញជាផ្លូវការហើយនៅក្នុងសហរដ្ឋអាមេរិក។
កាលពីខែមុននេះ ក្រុមហ៊ុន General Motors និងអង្គភាព Cruise ក៏ដាក់ញ្ញត្តិទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (NHTSA) ដើម្បីបង្កើត និងដាក់ពង្រាយយានជំនិះដែលមានស្វ័យភាពពេញលេញដោយមិនចាំបាច់បំពាក់នូវចង្កូត ឬឈ្នាន់ហ្វ្រាំងនោះទេ។ អ្វីដែលគួរអោយកត់សម្គាល់នោះ នៅក្នុងច្បាប់នេះ រថយន្តត្រូវតែមានកៅអីរបស់អ្នកបើកបរ ចង្កូតរថយន្ត និងកៅអីសម្រាប់អ្នកធ្វើដំណើរផងដែរ។ ច្បាប់ថ្មីនេះ គឺស្នើឡើងជាលើកដំបូងបំផុតនៅក្នុងខែមីនាឆ្នាំ 2020 នេះ ហើយនៅទីបំផុតវាត្រូវបានអនុម័តហើយ៕