no-alternative title

XPeng P5 រថយន្តអគ្គីសនីរបស់ចិន ដែលជាគូរប្រជែងរបស់ Tesla បាននឹងកំពុងតែមានការនាំចេញច្រើនទៅកាន់ទីផ្សារអឺរ៉ុប

កាលពីខែមេសារឆ្នាំមុននេះ XPeng Motors ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដ៏ធំរបស់ប្រទេសចិន បានប្រកាស ចេញនូវការផលិតទ្វេរដងសម្រាប់រថយន្ត XPeng P5 នៅក្នុងសង្វាក់ផលិតកម្មលើកទីបីនេះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន នេះ គឺបានអោយដឹងថា នេះគឺជារថយន្តអគ្គីសនីដំបូងគេបំផុតនៅលើពិភពលោក ដែលមានការវេចខ្ចប់ជាមួយនិងមុខងារថ្មី Automotive-Grade LiDAR Technology។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើគិតមកទល់និងពេលនេះ គឺមានរយៈពេលជិតមួយឆ្នាំទៅហើយ ដែលក្រុមហ៊ុននេះ បានប្រកាសចេញនូវរថយន្ត XPeng P5 electric sedan នៅលើទីផ្សារអឺរ៉ុប។ នៅពេលនេះ រថយន្តនេះ ត្រូវបានគេប្រកាសដាក់អោយបញ្ជាទិញបានហើយនៅតាមប្រទេសមួយចំនួនដូចជា ដាណឺម៉ាក ហូឡង់ ណ័រវេ និងស៊ុយអែតជាដើម។

 

សូមជំរាបថា ក្រុមហ៊ុនចិនមួយនេះ បានត្រួសត្រាយផ្លូវទៅកានទីផ្សារតំបន់អឺរ៉ុបអស់រយៈពេលជិតមួយឆ្នាំទៅហើយបើគិតមក ដល់ថ្ងៃនេះ។ កាលពីខែកក្កដាឆ្នាំមុននេះ ក្រុមហ៊ុនបានធ្វើការបង្ហាញចេញនូវម៉ូដែលប្រណិតរបស់ខ្លួន គឺរថយន្តអគ្គីសនី XPeng P7 sedan នៅក្នុងប្រទេសណ័រវេម្តងរួចមកហើយបន្ទាប់ពីការប្រកាសចេញនៅប្រទេសនេះរួចមក ក្រុមហ៊ុននេះ ក៏បានបន្តប្រកាសចេញនៅទីផ្សារអន្តរជាតិផងដែរ។ ជាមួយនិងការបង្ហាញវត្តមានរបស់ម៉ូដែល Xpeng P5 សម្រាប់ទីផ្សារ សកលនៅពេលនេះ គឺមានរូបរាង និងលក្ខណៈសម្បត្តិដូចគ្នាទៅហ្នឹងម៉ូដែល ដែលបានប្រកាសចេញនៅក្នុង ប្រទេសចិនអញ្ចឹង ដែរ ប៉ុន្តែមានការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យា និងមុខងារមួយចំនួន។ 

អ្វីដែលប្លែកសម្រាប់ក្រុមហ៊ុននេះ គឺនៅលើ XPeng P5 គឺជា រថយន្តអគ្គីសនីដំបូងគេបំផុតនៅលើពិភពលោក ដែលមានការ វេចខ្ចប់ជាមួយនិងមុខងារថ្មី Automotive-Grade LiDAR Technology។ សម្រាប់ការចេញលក់នៅលើទីផ្សារតំបន់អឺរ៉ុបនៅ ពេលនេះ រថយន្ត P5 គឺមិនមានការប្រើប្រាស់បច្ចេកវិទ្យា Lidar Technology នោះទេ។

ប៉ុន្តែក្រុមហ៊ុនបានប្តូរមកវិញជាមួយ និងការដាក់នូវបច្ចេកវិទ្យា Xpilot 2.5 ជំនួសវិញ ដែលនេះ គឺជាមុខងាររបស់ Advanced driver-assistance system (ADAS) របស់ Xpeng។ នេះគឺជាមុខងារបើកបើរដោយស្វ័យប្រវត្តិ ប៉ុន្តែមិនតម្រូវអោយធ្វើការជាមួយនិង Lidar នោះទេ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Xpeng បាននឹងកំពុងតែធ្វើការអភិវឌ្ឍទៅលើមុខងារបើកបរដោយស្វ័យប្រវតិ្ត មុខងារថ្មីៗមួយចំនួន សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន