no-alternative title

General Motor (GM) បានចាប់ផ្តើមសង្វាក់ផលិតកម្មរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Gadlllac Lyriq EV មុនកាលបរិច្ឆេទដល់ទៅប្រាំបួនខែ

ស្របពេលដែលមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើនបានប្រកាសពន្យាពេលបង្ហាញចេញរថយន្តអគ្គិសនីម៉ូដែលថ្មីៗរបស់ពួកគេ ប៉ុន្តែ ក្រុមហ៊ុនផលិតរថយន្ត GM (General Motor Company) បាននិយាយថាក្រុមហ៊ុនខ្លួនបានចាប់ផ្តើមផលិតរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Cadlllac Lyriq នៅរោងចក្រ Spring Hill ក្នុងរដ្ឋ Tennessee របស់ខ្លួនប្រហែលប្រាំបួនខែមុនកាលវិភាគ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណក្រុមហ៊ុន GM មិនបានបង្ហើបពីចំនួននៃការកក់ដែលខ្លួនបានលក់អស់សម្រាប់រថយន្តប្រភេទ Crossover ដ៏ប្រណីតរបស់ខ្លួននោះទេ ប៉ុន្តែ ក្រុមហ៊ុនអាចនឹងត្រូវការការបញ្ជាទិញបន្ថែមទៀតសម្រាប់ Cadlllac Lyriq ចាប់ពីថ្ងៃទី 19 ខែឧសភា។

រថយន្តអគ្គិសនីដ៏ប្រណិតម៉ូដែលថ្មីនេះគ្រោងនឹងនាំចេញទៅដល់ដំណាងចែកចាយបន្តនៅឆមាសទីមួយនៃឆ្នាំនេះ។ Lyric គឺជារថយន្តអគ្គិសនី (EV) ដំបូងស្ថិតក្នុងស្រឡាយរថយន្តប្រណិតម៉ូដែល Cadlllac និងជារថយន្តដឹកអ្នកដំណើរដំបូងគេដែលប្រើ Ultium Platform របស់ GM ដែលមានភាពទំនើបលើសពីរថយន្តអគ្គិសនីម៉ាក Hummer EV ។

រថយន្តអគ្គិសនី GM Gadlllac Lyriq EV ត្រូវបានគេដឹងថា មិនដូចគ្នានឹង Harmer EV ដែលបំពាក់ប្រព័ន្ធម៉ូទ័រដែលមានកំលាំង 340HP នោះទេ ប៉ុន្តែ វាត្រូវបានគេរំពឹងថា នឹងអាចបើកបរបានរយះចំងាយដល់ជាង 300 ម៉ាយល៍ និងគាំទ្រកំលាំងសាកថ្មល្បឿនលឿនខ្លាំងកំលាំង 190kW Fast Charging (អាស្រ័យទៅលើស្ថានីយ៍សាកថ្ម)។ រថយន្តប្រណិត Gadlllac Lyriq EV នឹងដំឡើងនូវប្រព័ន្ធកម្សាន្តជាមួយអេក្រង់ OLED ដែលមានទំហំ 33 អ៊ីញ និងមុខងារ Super Cruise hands-free highway driving ផងដែរ។

សម្រាប់តម្លៃរបស់ Gadlllac Lyriq EV ត្រូវបានគេដឹងថាមានតម្លៃចាប់ពី $59,999 ឡើងទៅតាមជម្រើសម៉ូដែល (Options) ដែលតម្លៃនេះ គឺនៅតែជាតម្លៃដែលថ្លៃគួរសម ប៉ុន្តែ វាជាតម្លៃប្រគូតប្រជែងខ្ពស់បើធៀបនឹងរថយន្ត Harmer EV ដែលមានតម្លៃខ្ទង់ $79,995៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន