ក្រុមហ៊ុន MG Motors នឹងបង្ហាញនូវរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសឥណ្ឌា

កន្លកងមក មានសេចក្តីរាយការណ៌មួយបាននិយាយថា ក្រុមហ៊ុន MG Motors (Morris Garages) បានប្រមូលនូវមូលនិធិកាន់តែច្រើនសម្រាប់រថយន្តអគ្គីសនីនៅក្នុងប្រទេសឥណ្ឌា។ នៅពេលនេះ របាយការណ៍ថ្មីនេះ បានទម្លាយថា ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវរថយន្តអគ្គិសនិដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ CarToq បានអោយដឹងថា ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SAIC Motor របស់ចិន ដែលមានគោលដៅសម្រាប់ប្រជាជននៅក្នុងទីក្រុងរបស់ប្រទេសឥណ្ឌា។ នេះគឺជារថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបំផុត។ អ្វីដែលគួរអោយកត់សម្គាល់នោះ ព័ត៌មាននេះត្រូវបានទម្លាយបន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវរថយន្ត MG ZS EV ។ 

រថយន្តនេះ គឺមានតម្លៃសមរម្យបំផុតត្រឹមតែ 10 lakh INR (13,140 ដុល្លារអាមេរិក) ហើយវាគឺផ្អែកនៅលើ SAIC-GM-Wuling Global Small Electric Vehicle (GSEV) platform ។ ក្រុមហ៊ុន MG Motors គឺបង្ហាញនូវភាពច្បាស់លាស់ក្នុងការផ្តោតទៅលើរថយន្តអគ្គិសនីនៅក្នុងទីផ្សាររថយន្តអគ្គិសនីនេះ។ ក្រៅពីទីផ្សាររបស់ប្រទេសឥណ្ឌា ក្រុមហ៊ុន MG Motors ក៏សម្លឹងមើលទៅលើទីផ្សារនៅក្បែរនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម