no-alternative title

ក្រុមហ៊ុន Maserati ត្រៀមបញ្ចេញនូវរថយន្តអគ្គីសនី GranTurismo EV ដែលមានកម្លាំងម៉ាស៊ីនដល់ទៅ 1,200 សេះ

យោងតាមការចេញផ្សាយព័ត៌មានថ្មីមួយនៅថ្ងៃនេះ បានបញ្ជាក់ថា Maserati ដែលជាក្រុមហ៊ុនរថយន្តថ្នាក់ប្រណិតដ៏ធំនៅលើពិភពលោក មានគម្រោងក្នុងការបញ្ចេញនូវរថយន្តអគ្គិសនីជាច្រើនម៉ូដែលនៅត្រឹមឆ្នាំ 2025 ខាងមុខនេះ ដោយចាប់ផ្តើមពីឆ្នាំក្រោយនេះជាមួយនឹងរថយន្តម៉ូដែល GranTurismo EV (Electric Vehicle)។ រថយន្តថ្មីនេះ នឹងមានកម្លាំង 1,200 សេះ ហើយនេះគឺរថយន្តអគ្គីសនីដែលមានស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះបានបន្តថា GranTurismo “Folgore” នឹងក្លាយជារថយន្តអគ្គិសនីដ៏ប្រណិតរបស់អ៊ីតាលី។ សូមជំរាបថា Maserati គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Stellantis ខណៈដែលកាលពីមុននេះ ក្រុមហ៊ុននេះ គឺមានឈ្មោះហៅថា Fiat Chrysler។ រថយន្តថ្មីនេះ មានសមត្ថភាពរត់ល្បឿនដល់ទៅ 190 mph ហើយនឹងអាចបង្កើនល្បឿនចាប់ពី 0-62 mph នៅក្នុងពេលតែ 3 វិនាទីប៉ុណ្ណោះ។

បន្ថែមណពីនេះក៏មានការបញ្ជាក់ទៀត ក្រៅពីគម្រោងរថយន្ត  GranTurismo នេះ ក្រុមហ៊ុនេះ ក៏មានគម្រោងក្នុងការប្រកាសចេញនូវរថយន្ត All-Electric Grecale Midsize SUV និង Grancabrio GT ផងដែរ។ ហើយនៅឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន Maserati ក៏មានគម្រោងក្នុងការបន្ថែមនូវម៉ូដែលសម្រាប់អគ្គិសនី ដែលមានដូចជារថយន្ត  MC20 supercar, Quattroporte Sedan និង Levante SUV របស់ខ្លួនផងដែរ។

សូមជំរាបថា រថយន្តរបស់ក្រុមហ៊ុន Maserati មិនមែនជាសម្រាប់អតិថិជនដែលមានកម្រិតមធ្យមនោះទេ ដោយសារតែនេះ គឺម៉ាកយីហោរថយន្តប្រណិតខ្លាំងមែនទែន។ ជាមួយនិងព័ត៌មាននេះ ខាងក្រុមហ៊ុន Maserati នៅមិនទាន់ទម្លាយអំពីតម្លៃរបស់រថយន្តអគ្គិសនីថ្មីនេះទេ។ សម្រាប់រថយន្តម៉ូដែលបច្ចុប្បន្នរបស់រថយន្តនេះ គឺមានតម្លៃចាប់ពី USD 78,000 ទៅ USD 200,000។ ស្របពេលដែលមានការវិវត្តនទៅលើរថយន្ត EV នេះ ក្រុមហ៊ុនជាច្រើនទៀត ដែលមានដូចជា Ford, VW និង GMC ក៏ត្រៀមខ្លួនក្នុងការបញ្ចេញនូវរថយន្តអគ្គិសនីផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន