no-alternative title

រោងចក្ររបស់ក្រុមហ៊ុន TESLA នៅក្នុងទីក្រុងប៊ែកឡាំង កំពុងតែប្រឈមទៅនឹងកង្វះទឹកសម្រាប់ប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Wasserverband Strausberg-Erkner (WSE) នៅប្រទេសអាល្លឺម៉ង់ ចេញនូវសេចក្តីប្រកាសមួយថា បន្ទាប់ពីជួបជាមួយនឹងគម្រោងរបស់ក្រុមហ៊ុន Tesla ស្រាប់តែទុនបម្រុងទឹកក្នុងស្រុក ក៏បានចាប់ផ្តើមស្រក ដោយសារតែការទាញយកទឹកមិនគ្រប់គ្រាន់នោះ បានការធ្វើផែនការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មបន្ថែមទៀត នៅក្នុងប្រទេសនេះ គឺមានការលំបាក និងឈានទៅរកការផ្អាករាល់ដំណើរការទាំងអស់ប្រសិនបើគ្មានការទាញយកទឹកបន្ថែមនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា រោងចក្រ Gigafactory របស់ក្រុមហ៊ុន Tesla នៅក្នុងទីក្រុងប៊ែកឡាំងនេះ គឺបានត្រៀមខ្លួនក្នុងការផលិតទៅលើរថយន្តអេឡិចត្រូនិច Model Y។ ហើយនៅពេលនេះ រោងចក្រទាំងមូល កំពុងតែមានការព្រួយបារម្ភដោយសារតែដំណើរការនៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងទីក្រុងប៊ែកឡាំងនេះ គឺមានតម្រូវការទឹកច្រើនដើម្បីប្រើប្រាស់។ ទាក់ទងជាមួយនិងកង្វល់មួយនេះ ក្រសួងប្រើប្រាស់ឧបករណ៍សាធារណៈរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ប្រភពធនធានទឹកក្នុងតំបន់អាចប្រើប្រាស់បានសម្រាប់ទំហំប្រតិបត្តិការ ដែលមានស្រាប់សម្រាប់រោងចក្រ Gigafactory របស់ក្រុមហ៊ុន Tesla នៅក្នុងទីក្រុងប៊ែកឡាំង។ ប៉ុន្តែ ក្រសួងនេះ ក៏ធ្លាប់បាននិយាយអំពីហានិភ័យនៃការខ្វះទឹកផងដែរ។ ហើយនៅពេលនេះ រោងចក្ររបស់ក្រុមហ៊ុន Tesla អាចនឹងធ្វើការផ្គត់ផ្គង់តាមរយៈទឹកដែលមានស្រាប់ប៉ុណ្ណោះ។

លោក Joerg Steinbach បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ការផ្គត់ផ្គង់ទឹកនៅក្នុងពេលបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់សម្រាប់ជំហានដំបូងនៃរោងចក្រនេះ។ ប៉ុន្តែប្រសិនបើនៅពេលដែលក្រុមហ៊ុន Tesla ចង់ពង្រីករោងចក្រនោះ យើងពិតជាត្រូវការទឹកជាច្រើនបន្ថែមទៀត ដើម្បីការប្រើប្រាស់អោយបានគ្រប់គ្រាន់៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន