no-alternative title

Royal Enfield ម៉ូតូធំ ទទួលបានការកក់និងបញ្ចេញម៉ូតូជាច្រើនគ្រឿងក្នុងខែមីនានេះ

ក្រុមម៉ូតូធំបានក្លាយជាទីចាប់អារម្មណ៍និងមានភាពល្បីរន្ធឺឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងបានឃើញវត្តមាននៃម៉ាកយីហ៊ោម៉ូតូធំជាច្រើននៅក្នុងប្រទេសដូចជា Harley Davidson, BMW, Ducati, Kawasaki, GPX, Honda & Royal Enfield ដែលតែងតែបង្អួតភាពស្រស់សង្ហារនិងភាពស៊ីវិល័យរបស់ខ្លួននៅលើដងវិថីឥតស្រាកស្រាន្ត។ ក្នុងចំនោមម៉ូដែលទាំងអស់នេះ យើងសង្កេតឃើញថា Royal Enfield បានរក្សាគោលជំហររបស់ខ្លួនយ៉ាងរឹងមាំដោយឥតងាករេតាំងពីឆ្នាំ 2020 មកម្លេះជាមួយនិងចំនួនអតិថិជនជិត 300 នាក់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Royal Enfield គឺជាម៉ូតូដែលមានប្រវត្តនិងអាយុកាលយូរមកហើយនៅក្នុងសម័យកាលរបស់ឧស្សាហកម្មម៉ូតូ-ហើយក៏នៅតែបន្តរហូតមកដល់សព្វថ្ងៃតាំងពីឆ្នាំ 1901 មកម្លេះ។ វាត្រូវបានដឹងថាជាម៉ាកយីហ៊ោដែលរីកដុះដាលលឿនបំផុតជាមួយនឹងពានរង្វាន់អន្តរជាតិជាច្រើនសម្រាប់ភាពល្បីរន្ឌឺរបស់វា។ ជាក់ស្តែងដូចដែល Royal Enfield Cambodia បានធ្វើការបញ្ចេញម៉ូតូចំនួន ៣០គ្រឿងដល់អតិថិជន និងការកក់បន្ដែមចំនួន 34 គ្រឿងសម្រាប់ខែមិនា ឆ្នាំ 2022 នេះ។ 

នេះជាការអបអរសាទរមួយទៀតសម្រាប់ម៉ាកយីហ៊ោរដែលរក្សាគោលជំហរយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជាទោះបីស្ថិតក្នុងវិបត្តិកូវីដវាយលុយក្នុងកំលុងពេល 2-3 ឆ្នាំចុងក្រោយនេះក៏ដោយ, Royal Enfield នៅតែអាចបន្តរការលក់និងបញ្ចេញម៉ូតូរបស់ខ្លួនយ៉ាងច្រើនគ្រឿងក្នុងរយះពេលមួយនេះដែលមានចំនួនតួរលេខគុណនឹងពីរប្រសិនបើប្រៀបធៀបទៅឆ្នាំទៅមុននេះ។

ទន្ទឹមនឹងនេះផងដែរដោយសារតែការសម្ភោធម៉ូឌែលកំលាំង 350 ស៊ីស៊ីមួយទៀតរបស់ Royal Enfield ដែលមកទល់ពេលនេះទទួលបានការបញ្ចេញចំនួន 10 គ្រឿង ជាងមកហើយសម្រាប់ Royal Enfield Classic 350cc! ម៉ូតូ Royal Enfield ទទួលបានកំលាំងជម្រុញចិត្តពីកង់បុរាណមួយនៅក្នុងប្រវត្តិសាស្រ្តនៃការជិះម៉ូតូ ទាំងទម្រង់ និងក្នុងភាពសាមញ្ញ។

ហើយពួកគេចាប់យកអារម្មណ៍នៃសេរីភាព ភាពសប្បាយរីករាយ និងការឆ្លើយតបដែលអ្នកជិះម៉ូតូកំពុងព្យាយាមសម្រេចបាននៅពេលនោះ ហើយនាំវាចូលទៅក្នុងបរិបទទំនើប។ លើសពីនេះ Royal Enfield តែងតែភ្ជាប់មកជាមួយសេវាកម្មរោងជាង (Service Center) ដែលពិតជាបង្កើតទំនុកចិត្ត និងការប្រាស្រ័យទាក់ទងយ៉ាងល្អជាមួយនិងអតិថិជន! អតិថិជនរបស់ Royal Enfield តែងតែទទួលបាននៅអារម្មណ៍ល្អជាមួយនឹងសេវាកម្មរបស់ Royal Enfield ដែលគេហៅថា One-stop-service ព្រោះវាជាហាងដែលពួកគេអាចទិញម៉ូតូ សំលៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និងវត្ថុអនុស្សារវីយ៍ជាច្រើនទៀតរបស់ម៉ាកយីហ៊ោមួយនេះ។

ដោយចាប់ផ្តើមពី 3990 ដុល្លារសម្រាប់ម៉ូតូធំមួយនេះ ជាមួយនិងសេវាកម្មបង់រំលោះឆាប់រហ័ស អគារតាំងបង្ហាញដ៏ប្រណីតជាមួយនឹងទីធ្លាធំទូលាយសម្រាប់ការបើកតេស្តសាកល្បង, Royal Enfield សមជាជម្រើសដំបូងគេក្នុងចំនោមម៉ូតូផ្សេងទៀតប្រសិនបើអ្នកកំពុងមានបំនងទិញម៉ូតូថ្មីនៅក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន