យោងតាមព័ត៌មានកន្លងមក គឺធ្លាប់បានផ្សព្វផ្សាយហើយ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញចេញនូវរថយន្តអគ្គីសនីរបស់ខ្លួន ដែល សមិទ្ធិផលថ្មីនេះ ក៏បានទទួលនូវប៉ាតង់ថ្មីជាផ្លូវការណ៌ ហើយថែមទាំងមានការសម្រេចទទួលស្គាល់ពីក្រុម ហ៊ុននេះរួចរាល់ហើយ។ ប៉ាតង់ថ្មីនេះ ក៏មានការទាក់ទងជាមួយនិងការឌីស្សាញទៅលើរថយន្តអគ្គីសនី ដែលបានស្នើរកាលពីឆ្នាំ 2019 កន្លងទៅទៀតផង។
គិតមកទល់នឹងថ្ងៃនេះ បើទោះបីជាការទម្លាយព័ត៌មានជាច្រើនពីរថយន្តនេះកី្ត ក៏នៅមិនទាន់មានការ បញ្ជាក់ពីកាលបរិច្ឆេតពិតប្រាកដនៃការបង្ហាញវត្តមានរបស់រថយន្តនេះនៅឡើយទេ ហើយក៏មិនមានការ បញ្ជាក់ថា រថយន្តនេះ គឺជាប្រភេទ SUV ឬក៏ Sedan នោះដែរ។ កន្លងមក មានការបញ្ចេញនូវរូបភាព ឌីស្សាញរបស់រថយន្តនេះ ដោយផ្នែកខាងមុខ គឺមានការរចនាបែប Aerodynamic និង sleek design ខណៈដែលការព្យាករណ៌បានលើកឡើងថា រថយន្តនេះ នឹងអាចបើកបរដោយប្រើប្រាស់នូវបច្ចេកវិទ្យា។
បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា នៅលើរថយន្តនេះ គឺមានការតម្លើងនូវកាមេរ៉ានៅផ្នែកខាងលើ ដោយ មានការញាត់សិនស័រចំនួន 3 គ្រាប់ ដើម្បីធ្វើការចាប់រូបភាពនានានៅខាងមុខឡាន និងផ្នែកចំហៀងខ្លះៗ។ កាមេរ៉ាថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងអាចជួយការពារសុវត្ថភាពបាននៅពេលដែលមានឧបសគ្គឆ្លង កាត់ ដោយសារតែវាអាចជូនដំណឹង និងអាចមើលឃើញលឿនជាងអ្នកបើកបរ។ ជាមួយគ្នានេះក៏មានការ បញ្ជាក់បន្ថែមថា កាមេរ៉ានេះ គឺនឹងផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់ការបើកបរ ហើយនិងផ្តល់នូវរូបភាព ពេញលេញនៅជុំវិញរថយន្តបានថែមទៀតផង។
គេរំពឹងថា ក្រុមហ៊ុន Xiaomi នឹងប្រកាសចេញនូវរថយន្តអគ្គីសនីថ្មីនេះ នៅក្នុងពេលឆាប់ៗនេះ ហើយក៏ ជឿជាក់ថា រថយន្តនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាទំនើប និងមានតម្លៃសមរម្យជាងរថយន្តដែលមាន លក់លើទីផ្សារនាពេលបច្ចុបប្បន្ននេះផងដែរ