no-alternative title

រោងចក្រ Tesla Shanghai Gigafactory បាននាំចេញរថយន្តជាង 8,000 គ្រឿងក្នុងមួយខែចូលទៅកាន់ទីផ្សារអឺរ៉ុប

នៅថ្ងៃនេះក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន “Chinese Ministry of Industry and Information បានប្រកាសផ្លូវការណ៍នៅលើគណនី WeChat ថា គិតត្រឹមថ្ងៃទី 19 ខែឧសភា រោងចក្រផលិតរថយន្តអគ្គិសនី Tesla Shanghai Gigafactory បាននាំចេញសម្រាប់ខ្សែសង្វាក់ផលិតកម្មរថយន្តបានប្រមាណ 26,000 គ្រឿង។ គណនីដដែលបានបញ្ជាក់ថាសម្រាប់សង្វាក់ផ្គត់ផ្គង់ក្នុងឧហ្សាហកម្មរថយន្តគឺមានភាពល្អប្រសើរឡើង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាងនេះទៅទៀត គឺមានក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តជាង 1,200 ក្រុមហ៊ុនបានចាប់ផ្តើមបើកដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។ ទីក្រុងសៀងហៃ គឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិន ហើយការផលិតរថយន្តមានប្រហែល 11% នៃទិន្នផលជាតិ។ Tesla Shanghai Gigafactory និងក្រុមហ៊ុនរថយន្តផ្សេងទៀតកំពុងបន្តការងារ និងផលិតកម្មជាបណ្តើរៗឡើងវិញ។ ដែលនេះនឹងលើកកម្ពស់បន្ថែមទៀតនូវតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សាររថយន្តអគ្គិសនីថ្មី។

 

រោងចក្រនៅទីក្រុងសៀងហៃរបស់ក្រុមហ៊ុន Tesla ត្រូវបានបិទដំណើរការកាលពីថ្ងៃទី 28 ខែមីនា ដោយសារវិធានការបិទខ្ទប់ដែលបានធ្វើឡើងនៅទូទាំងទីក្រុងសៀងហៃ ហើយការបិទខ្ទប់បានបន្តអស់រយៈពេលជិត 3 សប្តាហ៍ និងបានបន្តបើប្រតិបត្តិការឡើងវិញនៅថ្ងៃទី 19 ខែមេសា។ ដោយនៅពេលចាប់ផ្តើមប្រតិបត្តិការឡើងវិញ ក្រុមហ៊ុនមានបុគ្គលិកប្រហែល 8,000 នាក់បានត្រឡប់មកធ្វើការ។ នៅក្នុងខែដំបូងនៃការចាប់ផ្តើមប្រតិបត្តិការសង្វាក់ផលិតកម្មឡើងវិញ (ចាប់ពីថ្ងៃទី 19 មេសា ដល់ 19 ឧសភា)រោងចក្រ Tesla ក្នុងទីក្រុងសៀងហៃមានគម្រោងផលិតរថយន្តឲ្យបាន 26,000 គ្រឿងសម្រាប់ Model 3 និង Model Y។ 

 

ទោះជាយ៉ាងណាតួរលេខនេះហាក់នៅឆ្ងាយពីតួរលេខនៅមុនពេលបិទខ្ទប់ ព្រោះរោងចក្រនេះ គឺមានសង្វាក់ផលិតកម្មខ្លាំងបំផុតក្នុងមួយខែៗដោយអាចផលិតបានចាប់ពី 65,000 ទៅ 71,000 គ្រឿងឯណោះ។ ប្រសិនបើគណនាក្នុងរង្វង់រយៈពេល  6 ខែ (ខែកញ្ញា ឆ្នាំ 2021 ដល់ខែមីនា ឆ្នាំ 2022) ទិន្នផលផលិតជាមធ្យមប្រចាំខែរបស់រោងចក្រ Tesla នៅទីក្រុងសៀងហៃ គឺមានចំនួនជិតដល់ 53,000 គ្រឿង។

បន្ទាប់ពីរោងចក្រ Tesla Shanghai Gigafactory បានដំណើរការឡើងវិញ រោងចក្រនេះក៏បានបន្តការនាំចេញរថយន្តផងដែរ។ ក្នុងអំឡុងពេលនេះ Tesla មានកប៉ាល់ដឹកទំនិញសរុបចំនួនពីរដែលធ្វើដំណើរទៅកាន់អឺរ៉ុប។ ហើយបើយោងតាមរបាយការណ៍ ក្នុងកប៉ាល់នីមួយៗមានផ្ទុករថយន្តជាង 4,000 គ្រឿង។ ក្នុងតួរលេខនេះ គឺមានចំនួន 4,767 ត្រូវបានដឹកជញ្ជូនទៅប្រទេសស្លូវេនី និង 4,027  គ្រឿងត្រូវបានបញ្ជូនទៅកាន់ប្រទេសបែលហ្ស៊ិក។ នេះមានន័យថាក្នុងរយៈពេលមួយខែនៃការបើករោងចក្រឡើងវិញ Tesla Shanghai Gigifactory បាននាំចេញរថយន្តជាង  8,000 គ្រឿងទៅកាន់ទីផ្សារទ្វីបអឺរ៉ុប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន