no-alternative title

Elon Musk បានបញ្ជាក់ថា Tesla នឹងមិនមានការដំឡើងរោងចក្រផលិតរយថន្ត Tesla នៅក្នុងប្រទេសឥណ្ឌានោះទេ

ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធម៉ាក Tesla បាននឹងកំពុងបន្តការរីកចម្រើនរបស់ខ្លួនជាលំដាប់ ជាមួយនឹងភាពរីកចម្រើនក្នុងឧស្សាហកម្មរថយន្ត ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិករបស់មហាសេដ្ឋីផុតលេខក្នុងពិភពលោកមួយនេះ ក៏កំពុងតែពង្រីកវត្តមានរបស់ខ្លួនទៅកាន់ទីផ្សារផ្សេងទៀតនៅខាងក្រៅសហរដ្ឋអាមេរិកផងដែរ។ ដោយក្នុងនោះ Tesla បានបង្កើតរោងចក្រនៅក្នុងប្រទេសចិនរួចហើយ ហើយបាននឹងកំពុងដំណើរការយ៉ាងសកម្មដើម្បីធ្វើឱ្យរថយន្តរបស់ខ្លួនកាន់តែមានភាពពេញនិយមខ្លាំងឡើងៗក្នុងប្រទេសមហាអំនាចគុម្មុនិសក្នុងតំបន់អាស៊ីនេះផងដែររ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាងនេះទៅទៀត រោងចក្រ Tesla ក្នុងប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារជាសកលរបស់ក្រុមហ៊ុន Tesla ថែមទៀតផង។ ដោយឡែកកាលពីពេលថ្មីៗនេះ ឃើញថាមានការពិភាក្សាជាច្រើនដែលបង្ហាញពីការមកដល់របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសឥណ្ឌា។ ទោះយ៉ាងណាលោក Elon Musk ដែលជាមេធំ និងជាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនីជួរមុខគេមួយនេះ បានចេញមុខបដិសេធចំពោះព័ត៌មានទាំងនោះ។

 

ដោយនាយកប្រតិបត្តិរូបនេះបានបញ្ជាក់ថា Tesla នឹងសាងសង់រោងចក្រតែនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យមានការដាក់លក់ និងផ្តល់សេវាកម្មរថយន្តនៅក្នុងប្រទេសនេះតែប៉ុណ្ណោះ។ កាលពីថ្ងៃសុក្រ មានអ្នកគាំទ្រ Tesla បានស្នើសុំនៅលើ Twitter សម្រាប់ការធ្វើបច្ចុប្បន្នភាពអំពីការបង្កើតរោងចក្រផលិតកម្មរថយន្ត Tesla នៅក្នុងប្រទេសឥណ្ឌា ប៉ន្តែលោក Musk បានឆ្លើយតបភ្លាមៗថា "ក្រុមហ៊ុន Tesla អាចនឹងពិចារណាទៅលើការសាងសង់រោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌា ប្រសិនបើ Tesla ត្រូវបានអនុញ្ញាតឱ្យចរាចរលក់ និងផ្តល់សេវាកម្មរថយន្តជាលើកដំបូងក្នុងប្រទេសនេះ"។ 

សូមបញ្ជាក់ថា អស់រយៈពេលជាងពីរឆ្នាំហើយដែលក្រុមហ៊ុន Tesla និងរដ្ឋាភិបាលឥណ្ឌាបានពិភាក្សាគ្នាដើម្បីនាំចូលរថយន្ត Tesla ទៅលក់ក្នុងទីផ្សារឥណ្ឌា។ ប៉ុន្តែ រដ្ឋាភិបាលឥណ្ឌាទទូចឱ្យក្រុមហ៊ុន Tesla សាងសង់រោងចក្រដំបូងនៅក្នុងប្រទេសខ្លួន ដើម្បីដំឡើងរថយន្តក្នុងស្រុក។ ហើយប្រសិនបើ Tesla គ្រាន់តែចង់លក់រថយន្តនៅក្នុងទីផ្សារឥណ្ឌានោះ នឹងត្រូវបង់ពន្ធនាំចូលខ្ពស់។ បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌាតម្រូវឱ្យបង់ពន្ធនាំចូល 100% លើរថយន្តដែលនាំចូលដោយមានតម្លៃថ្លៃធានារ៉ាប់រង និងតម្លៃទំនិញ (CIF) លើសពី 40,000 ដុល្លារ។ រាជរដ្ឋាភិបាលប្រទេសនេះក៏មានតម្រូវឲ្យបង់ពន្ធនាំចូល 60% យលើរថយន្តដែលមានតម្លៃ CIF ក្រោមចំនួននេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌាបានបដិសេធមិនផ្តល់ជូន Tesla នូវការបញ្ចុះតម្លៃពន្ធណាមួយនោះឡើយ។

 

យោងតាមលោក Elon Musk ក្រុមហ៊ុន Tesla នៅតែ "ធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌាលើបញ្ហាប្រឈមជាច្រើន"។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រុមហ៊ុន Audi បានបង្ហាញការព្រួយបារម្ភស្រដៀងគ្នានឹង Tesla ពីមុនមក។ គួរកត់សម្គាល់ថា ក្រុមហ៊ុន Toyota, Mercedes-Benz, BMW, និង Hyundai គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ពេញនិយម រួមនឹងក្រុមហ៊ុនផលិតរថយន្តមួយចំនួនទៀតថ្មីៗនេះបានពង្រីកវត្តមានរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា។

ជាការជាក់ស្តែង ហាក់មិនមានក្តីសង្ឃឹមច្រើនសម្រាប់ដំណោះស្រាយបានឆាប់រហ័សនោះទេសម្រាប់ក្រុមហ៊ុន Tesla និងរាជរដ្ឋាភិបាលឥណ្ឌាជុំវិញបញ្ហាប្រឈមមួយចំនួន។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថាថ្មីៗនេះថា បាននឹងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី និងប្រទេសក្នុងទីផ្សារអាស៊ីផ្សេងទៀតដើម្បីនាំចូល និងដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនដើម្បីពង្រីកទីផ្សារឲ្យបានកាន់តែទូលំទូលាយដូចនៅទីផ្សារប៉ែកអឺរ៉ុបដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន