no-alternative title

CATL នឹងផលិតអាគុយរថយន្តអគ្គិសនីថ្មីដែលមានសមត្ថភាពអាចបើកបរបានជាង 1 ពាន់គីឡូម៉ែត្រ នឹងថាមពលលឿនបំផុត

ក្រុមហ៊ុន CATL គឺជាផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក ទើបបានប្រកាសចេញនៅគម្រោងក្នុងការផលិតអាគុយអគ្គិសនីថ្មីសម្រាប់រថយន្តអគ្គិសនីដែលអាចបើកបរបានជាង 620 ឬប្រហែលជាង 1 ពាន់គីឡូម៉ែត្រ ព្រមទាំងគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនទៀតផង។ សម្រាប់អាគុយរថយន្តអគ្គិសនីថ្មីនេះ នឹងចូលក្នុងសង្វាក់ផលិតកម្មផ្លូវការណ៍ក្នុងឆ្នាំ 2023 ដែលមានឈ្មោះផ្លូវការណ៍ថា The Qilin Battery។

The Qilin Battery ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការបង្កើននូវប្រសិទ្ធិភាពខ្ពស់រហូតដល់ទៅ 50% បើធៀបនឹងអាគុយអគ្គិសនីដែលប្រើនៅលើរថយន្តរបស់ក្រុមហ៊ុន Tesla ម៉ូដែល S បច្ចុប្បន្ន។ ជាមួយសមត្ថភាពអាចកាន់ថាមពលក្នុងការបើកបរបានជាង 620 ម៉ាយល៍របស់ Qilin Battery  ធៀបនឹងអាគុយអគ្គិសនីដែល Tesla ប្រើនៅលើ Model S គឺអាចបើកបានត្រឹមរយះចំងាយប្រមាណ 405 ម៉ាយល៍ប៉ុណ្ណោះ។ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក រថយន្តអគ្គិសនីដែលអាចបើកបរបានរយះចំងាយផ្លូវឆ្លាយបំផុត គឺមានតម្លៃខ្ទង់ $169,000 របស់ក្រុមហ៊ុន Lucid Air។ Lucid Air គឺជាក្រុមហ៊ុន Startup មួយនៅក្នុងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក ដែលផលិតផ្តល់នៅរថយន្តអគ្គិសនីដែលអាចបើកបរបានរយះចំងាយដល់ 520 ម៉ាយល៍ជាមួយការសាកថាមពលថ្មពេញមួយលើក។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន Tesla បាននិយាយថា ថ្មរថយន្តថ្មី The Qilin Battery គឺនឹងផលិតឡើងជាមួយនឹងទំហំតូចសម្រាប់បំពាក់នៅលើរថយន្តតែមានប្រសិទ្ធិភាពថាមពលខ្លាំងជាងអាគុយអគ្គិសនីប្រើក្នុងរថយន្តនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា The Qilin Battery គឺផ្ទុកថាមពលប្រមាណ 255Whr ក្នុងទំងន់ 1 គីឡូក្រាម ដែលមានប្រសិទ្ធិខ្ពស់ដល់ទៅ 13% បើធៀបនឹងអាគុយរថយន្ត Tesla Model Y SUVs បច្ចុប្បន្ន ដែលមានបង្គុំដោយថ្មចំនួន 4680។ ហើយចំពោះការសាកបំពេញថាមពលថ្មវិញ គឺពី 10% ទៅ 80% ចំនាយពេលប្រមាណតែ 10 នាទីប៉ុណ្ណោះ។ 

ទោះជាយ៉ាងណាបើតាមប្រភពបានបញ្ជាក់ ក្នុងខណៈពេលនេះ នៅមិនទាន់មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមានការចាប់អារម្មក្នុងការប្រើប្រាស់អាគុយអគ្គិសនី The Qilin សម្រាប់រថយន្តរបស់ពួកគេនៅឡើយទេ។ ទន្ទឹមនឹងនេះបើតាមការចុះផ្សាយពីបណ្តាញសារព័ត៌មាន Bloomberg បានឲ្យដឹងថា មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗចំនួនពីររបស់ប្រទេសចិន គឺ  Hozon និង Li Auto បានបញ្ជាក់ផ្លូវការណ៍ថានឹងប្រើប្រាស់អាគុយអគ្គិសនី The Qilin នៅលើរថយន្តរបស់ពួកគេដែលនឹងមកដល់នាពេលខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន